ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ខឹងក្មេងយកម៉ូតូកង់បីជិះបាត់១យប់ ខោក២កញ្ញ៉ ទាត់១ជើងសន្លប់ដឹកទៅមន្ទីរពេទ្យ
Wed,25 April 2018 (Time 12:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

ខេត្តបន្ទាយមានជ័យ៖ ខឹងក្មេងយកម៉ូតូកង់បីជិះបាត់១យប់ ព្រឹកឡើងតាមទាន់ខោក ២កញ្ញ៉ ទាត់មួយជើងសន្លប់ដឹកទៅមន្ទីរពេទ្យ នៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៨ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។

ម្ចាស់ម៉ូតូកង់បីឈ្មោះ ដុស សារ៉ាត់ ភេទប្រុស អាយុ ជាង៣០ ឆ្នាំ ប្រាប់ថា នៅល្ងាចថ្ងៃទី២៣ ខែមេសា កាលពីម្សិលមិញក្មេងប្រុសរងគ្រោះ បានយកកង់បីជិះបាត់មួយយប់ លុះព្រឹកឡើងក៏ឃើញក្មេងនោះ ជិះម៉ូតូ រ៉េរ៉ៗ យកមកទុកនៅកន្លែងដដែលវិញ តែដោយប្អូនប្រុសរបស់លោក ខឹងព្រោះតាមរកម៉ូតូកង់បីអស់មួយយប់ហើយ ដូចច្នេះ ក៏យកដៃខោក២កញ្ញ៉ និងទាត់មួយជើង បណ្តាលអោយក្មេងសន្លប់តែម្តង។លោកបន្តថាជនបង្កឈ្មោះ ដុស ចន្ទី ភេទប្រុសអាយុ ២៩ ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នក្មេងរងគ្រោះឈ្មោះ ហ៊ុន មៀវ ភេទប្រុស អាយុ ១០ រស់នៅភូមិ/សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រស់នៅជាមួយម្តាយឈ្មោះ ហ៊ុន កញ្ញា អាយុ ៣៨ឆ្នាំ មុខរបររើសអេតចាយ កំព្រាឪពុក។ បច្ចុប្បន្នក្មេង រងគ្រោះ ត្រូវរថយន្តសង្គ្រោះដឹកយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ចំណែកឯជនបង្កត្រូវបានអាវុធហត្ថយកទៅសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត៕ (TONG TONG)