ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
លោក ស វាសនា មេបញ្ជាការសឹងរងស្រុកម៉ាឡៃ បើកដៃអោយកូនចៅនៅច្រករបៀងដើមអំពិលនាំពលករឆ្លងដែន និងរត់ពន្ធទំនិញខុសច្បាប់
Wed,25 April 2018 (Time 09:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

ខេត្តបន្ទាយមានជ័យ៖ លោក ស វាសនា មេបញ្ជាការសឹងរងស្រុកម៉ាឡៃ កំពុងផ្គើនបទបញ្ជារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយកូនចៅនាំពលករឆ្លងដែនខុសច្បាប់ លួចចេញទំនិញគេចពន្ធគ្រប់ប្រភេទ និងរថយន្តចង្កូតស្តាំ ចេញតាមច្រករបៀងដើមអំពិល ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។

ច្រករបៀង “ដើមអំពិល” នេះគ្រប់គ្រងដោយលោកស័ក្តិ១ ឈ្មោះ ហុង គឹមហៀង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ស វាសនា មេបញ្ជាការសឹងរងស្រុកម៉ាឡៃ ដែលបានបើកដៃអោយលោកហុង គឹមហៀងជាកូនចៅរបស់ខ្លួនរកលុយ ដោយនាំពលករចេញ.ចូលខុសច្បាប់ និងនាំទំនិញគេចពន្ធយ៉ាងពេញទំហឹង។ ទង្វើដ៏ផ្គើននេះហើយ ដែលគេសង្ស័យថា លោក ភ្លន់ តារា មេសឹងរងខេត្តបន្ទាយមានជ័យក៏បានទទួលលាភសក្ការៈផងដែរ ទើបសំងំអោយកូនចៅរបស់ខ្លួនប្រពឹ្រត្តិអំពើពុករលួយឥតឈប់ឈរ។

បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចប់ មេខ្យល់អូសទាញពលករខ្មែរឆ្លងដែនតាមច្រករបៀងរបស់លោក ហុង គឹមហ៊ាង (ច្រកដើមអំពិល) ដោយខុសច្បាប់ ទៅរកការងារ ធ្វើនៅប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង អង្គុយចាំនៅមាត់អូរព្រំដែន រាប់សិបនាក់ ចំណែកអាជ្ញាធរ និងសមត្ថកិច្ច ដែលមានតួនាទីមើលការខុសត្រូវលើបញ្ហានេះ ហាក់មិនអើពើ អ្វីនោះទេ ពោលគឺរក្សា ភាពស្ងប់ស្ងាត់ចាំយកប្រយោជន៍។

ប្រជាពលរដ្ឋ បានឲ្យដឹងថា រហូតមកដល់ ពេលនេះនៅតែ មានមេខ្យល់ នាំពលករខ្មែរ ឆ្លងដែនខុសច្បាប់ ចូលទៅ រកការងារធ្វើលើទឹកដីថៃយ៉ាងពេញបន្ទុកដដែលពុំមាន ការថយចុះ ហើយថ្មីៗនេះមានពលរដ្ឋខ្មែរ រាប់សិបនាក់ ត្រូវបានមេខ្យល់អូសទាញ ដឹកយកទៅ លាក់ទុកតាម មាត់អូរព្រំដែន ដើម្បីរង់ចាំ រថយន្តបន្តដំណើរ ចូលទៅធ្វើការ លើទឹកដីថៃ ក្នុងបណ្តាខេត្តនានា បន្ទាប់ពីគេបានធ្វើ ស្ពានឆ្លងកាត់អូរ ព្រំដែនងាយស្រួលឆ្លងកាត់។

មិនត្រឹមតែប៉ុណ្ណោះ បើតាមប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ច្រករបៀង “ដើមអំពិល” នេះ ក៏មានលួចចេញរថយន្តទំទើបចង្កូតស្តាំផងដែរ។ គួរបញ្ជាក់ផងដែរថា អំពើពុករលួយលួចចេញ.ចូលទំនិញតាមច្រករបៀងខុសច្បាប់ទាំងនេះ សម្តេចក្រលាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជារអោយបិទច្រករបៀងខុសច្បាប់ទាំងអស់។ តែគួរអោយសោកស្តាយ មន្ត្រីយោធានៅចំណុចនេះបែរជាផ្គើនមិនស្តាប់បទបញ្ជារនៅតែបន្ត ឯអាជ្ញាធរដែលមានសមត្ថកិច្ច បែរជាគ្មានការទប់ស្កាត់ មើលមិនឃើញ រក្សាភាពស្ងប់ស្ងាត់ទៅវិញ។ ពាក់ព័ន្ធនឹងពលករឆ្លងដែន រួមទាំងទំនិញគេចពន្ធនេះ អ្នកសារព័ត៌មានមិនទាន់អាចសុំការបំភ្លឺពីមន្ត្រីយោធាដែលពាក់ព័ន្ធបានទេ ដោយគ្មានលេខទំនាក់ទំនង៕ BY: TONG TONG