ថ្ងៃច័ន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ជំនួបរវាងអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា.ថៃ ដើម្បីពិនិត្យចំណុចទីតាំងតភ្ជាប់ផ្លូវ បើកច្រកតំបន់ “លេខ៤៣”
Fri,27 April 2018 (Time 06:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

ខេត្តបន្ទាយមានជ័យ៖ ជំនួបរវាងអាជ្ញាធរខេត្តជាប់ព្រំដែន កម្ពុជា.ថៃ សមត្ថកិច្ចចំរុះ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បណ្តាមន្ទីរក្នុងខេត្ត ចុះមកពិនិត្យ តភ្ជាប់ផ្លូវ បើកច្រកតំបន់”លេខ៤៣” រវាងប្រទេសកម្ពុជានិងប្រទេសថៃ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈមនិង ស្រុកគោកធ្យូង ខេត្តសាកែវ ប្រទេសថៃ។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា៖ ចំពោះច្រកតំបន់លេខ៤៣ នេះ ខាងកម្ពុជា និងខាងភាគីថៃបានឯកភាពគ្នាថា តំបន់នេះ គឺជាតំបន់ដែលភាគីទាំងពីរ និងតភ្ចាប់គ្នាដើម្បីបើកច្រកកាលពីថ្ងៃទី១ មិនា ២០១៨រួចហើយ ចំពោះព្រឹកនេះគឺអាជ្ញាធរទាំងពីរ រួមទាំងមន្ត្រីពាក់ព័ន្ធនានា បានចុះមកពិនិត្យផ្ទាល់ដល់ ចំណុចដែលត្រូវតភ្ចាប់គ្នានេះតែម្តង ហើយចំពោះកិច្ចការងារផ្សេងៗ ដូចជាការកំណត់ទីតាំងធ្វើស្ពានព្រំទល់ឆ្លងកាត់ និងការសាងសង់អាគារផ្សេងៗនោះ គឺទុកអោយគណៈកម្មការជំនាញថ្នាក់ជាតិទាំងពីរប្រទេស ជាអ្នកកំណត់កន្លែងជាក់លាក់ ព្រោះវាជាកិច្ចការងារព្រំដែនអាជ្ញាធរខេត្តមិនអាចកំណត់បានទេ។

ឯកឧត្តមបានបញ្ជាក់ថា ក្រោយពីគណៈកម្មការថ្នាក់ជាតិប្រទេសទាំងពីរកំណត់ទីតាំងត្រឹមត្រូវរួចរាល់ហើយ អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ ឯកឧត្តម ផន ផុតផិនផាត អភិបាលខេត្តសាកែវ បានពិភាក្សាគ្នារួចហើយ ថានិងធ្វើស្ពាន បណ្តោះអាសន្ន ឬស្ពានរឹងមាំអោយស្រេចក៏បាន សំរាប់អោយប្រជាពលរដ្ឋទាំងពីរប្រទេស ប្រើប្រាស់ឆ្លងកាត់ប្រកបការងារ ដឹកទំនិញចេញ.ចូល ដើម្បីអភិវឌ្ឍន៍អោយតំបន់នេះ មានការរីកចំរើន ក៏ដូចជាបង្កើនជីវភាពដល់ប្រជាជនទាំងសងខាងផងដែរ៕TONG