ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ក្រុមចោរប្លន់អារ.កយកម៉ូតូពេលយប់02នាក់ ត្រូវបានអាវុធហត្ថ02ស្រុក/ក្រុងចាប់បានពេលថ្ងៃ
Sat,28 April 2018 (Time 11:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

ខេត្តបន្ទាយមានជ័យ៖ ចោរប្លន់អារ.កយកម៉ូតូពេលយប់ចំនួន02នាក់ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត និងអាវុធហត្ថស្រុកម៉ាឡៃ ចាប់បានពេលថ្ងៃម៉ោង11 និង15នាទីថ្ងៃទី28 ខែមេសា ឆ្នាំ 2018 នៅចំនុចភូមិកណ្ដាល ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

អាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់ថា ៖ ជនសង្ស័យទាំង02នាក់ ,1. ឈ្មោះគង់ ណាលីន ភេទប្រុស អាយុ19ឆ្នាំ 2. ឈ្មោះ លន់ រតនះ ហៅក្រៅ ណាក់ ភេទ ប្រុស អាយុ 15ឆ្នាំ ជនសង្ស័យទាំង02នាក់ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាវុធហត្ថបញ្ជាក់ទៀតថា៖ ក្រោយពីទទួលព័ត៌មានថាមានករណីអារ.កប្លន់យកម៉ូតូរួចមក អាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការស្រាវជ្រាវ សហការជាមួយអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរះសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាររងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះទៅដល់ចំនុចទីតាំងឃាត់ខ្លួនខាងលើ ធ្វើការចាប់ខ្លួនជន សង្ស័យចំនួន 02នាក់ ដែលបានធ្វើសកម្មភាពប្លន់អារ.កយកម៉ូតូកាលពីម៉ោង 23 និង30នាទី ថ្ងៃទី27 ខែមេសា នៅ ចំណុចលើកំណាត់ផ្លូវលំ ភ្នំ100 ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ដកហូតបាន ម៉ូតូម៉ាកអឹមអេសអ៊ិច(MSX)ពណ៌ស ផលិតឆ្នាំ 2016 លេខតួលេខម៉ាស៊ីន5295255 គ្មានស្លាលេខចំនួន01គ្រឿង និងកូនកាំបិតចិតបន្លែចុងស្រួចពណ៌សដងឈើដែលធ្វើសកម្មភាពចំនួន01។

សមត្ថកិច្ចបញ្ជាក់ថា:ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់បានបបួលជនរងគ្រោះជាមិត្តភ័ក្រនិងគ្នា អោយយកម៉ូតូដឹកដើរលេង ដល់កន្លែងកើតហេតុស្ងាត់ ជនសង្ស័យឈ្មោះរតនះ បានយកកូនកាំបិតអារ.កនិងទាញទំលាក់ពីលើម៉ូតូផ្ដួលទៅនិងដីបន្ទាប់មកបានព្រួតគ្នាចាប់ដៃចាប់ជើងយកកាំបិតអារ.ក បន្ថែមហើយជិះម៉ូតូជនរងគ្រោះគេចខ្លួន។

តាមការបញ្ជាក់បន្ថែម ពីកម្លាំងវរៈនគរបាលការពារព្រំដែនគោក911 បញ្ជាក់បន្ថែមថា កាលពីយប់កើតហេតុជនរងគ្រោះ ឈ្មោះឡាង សុចិត្តា ភេទប្រុសអាយុ17ឆ្នាំ មុខរបរ ធ្វើការជាអ្នកចែកបៀក្នុងកាស៊ីណូ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីជនសង្ស័យអារ.ករួច ជនរងគ្រោះ(របួសធ្ងន់ត្រង់ក) បានរត់មករកអ្នកលក់ដូរនៅក្បែរនោះប្រហែលជា300ម៉ែត្រ បានលូតជង្គង់អង្វរសុំឲ្យជួយនាំខ្លួនទៅកាន់មន្ទីរពេទ្យ។

បច្ចុប្បន្នកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត កំពុងកសាងសំណុំរឿងបញ្ជូនបន្តអាវុធហត្ថខេត្តដើម្បីចាត់បន្ត៕ BY: TONG