ថ្ងៃច័ន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ផ្លូវដែកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដល់ បាក់ដឹងខេត្តកំពង់ស្ពឺ ប្រវែង៣៥៤គីឡូម៉ែត្រ ប្រើប្រាស់ថវិការ៧៦លានដុល្លារ
Sun,29 April 2018 (Time 07:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

បន្ទាយមានជ័យ៖ផ្លូវដែកពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដល់បាក់ដឹងខេត្តកំពង់ស្ពឺប្រវែង៣៥៤គីឡូម៉ែត្រប្រមាណ៧៦លានដុល្លាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ក្នុងក្នុងឱកាសសាកល្បងផ្លូវដែកពីក្រុងសិរីសោភ័ទៅបាត់ដំបងនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០១៨ក្រុងសិរីសោភ័ណ។

ក្នុងឱកាសដែលសាកល្បងអោយដំណើរការផ្លូវដែករថភ្លើងពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យទៅកាន់ខេត្តបាត់ដំបងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជាបានស្ថារឡើងវិញផ្លូវដែកជាប់ព្រំដែនកម្ពុជា.ថៃក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទៅដល់បាក់ដឹងខេត្តកំពង់ស្ពឺដែលមានប្រវែង៣៥៤គីឡូម៉ែត្រប្រើប្រាស់ថវិការចំនួន៧៦លានដុល្លាក្នុងនោះមានថវិការរាជរដ្ឋាភិបាលកម្ពុជាចំនួន៦៣លានដុល្លារួមថវិការធនាគារអភិវឌ្ឍន៍អាស៊ីចំនួន១៣លានដុល្លា។
លោកបានបញ្ជាក់ថា៖ដោយឡែកផ្លូវដែកពីក្រុងប៉ោយប៉ែតមកដល់ក្រុងសិរីសោភ័ណក្នុងខេត្តបន្ទាយមានជ័យប្រវែង៤៨គីឡូម៉ែត្រជាដែកប្រទេសម៉ាឡេស៊ីផ្តល់ជូនហើយប្រភេសថៃបានដឹកពីព្រំដែនម៉ាឡេស៊ីមកដាក់ព្រំដែនកម្ពុជា.ថៃក្រុងប៉ោយប៉ែត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ក្រុមហ៊ុនឯកជនកំពុងស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីសិក្សាគម្រោងកសាងផ្លូវដែករថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញមកសៀមរាបហើយតភ្ជាប់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងសិក្សាពីរាជធានីភ្នំពេញទៅក្រុងបវិតខេត្តស្វាយរៀង។
លោកបានបញ្ជាក់ថា៖នៅរាជធានីភ្នំពេញវិញទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JAGA)បានកំពុងសិក្សាគម្រោងកសាងផ្លូវអកាសនៅរាជធានីភ្នំពេញ ហើយរៀបចំកសាងកំពង់ផែរទឹកជ្រៅជម្រៅ១៤ម៉ែត្រកន្លះដែលអោយកប៉ាលធំៗចូលចតដាក់ទំនិញហើយគម្រោងកសាងផ្លូវដែកតភ្ជាប់ទៅកំពង់ផែរដើម្បីដឹកទំនិញចេញចូល។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ដោយឡែកផ្លូវដែកដែលតភ្ជាប់កម្ពុជា.ថៃបានតភ្ជាប់តែមិនទាន់បានដំណើរការដោយរាជរដ្ឋាភិបាលកម្ពុជា.ថៃកំពុងពិភាក្សាសង្ឃឹមថានិងរួចរាល់បានឆាប់ហើយនិងអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងថៃជិះរថភ្លើងរួមគ្នាឆ្លងកាត់ព្រំដែនកម្ពុជា.ថៃ៕ BY: TONG