ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
បុរសចំណាស់ម្នាក់ ឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ បន្ទាប់ពីរាយខ្សែភ្លើងបូមទឹក
Thu,10 May 2018 (Time 11:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

ពោធិ៍សាត់៖បុរស់វ័យចំណាស់ម្នាក់បានឆក់ខ្សែភ្លើងស្លាប់ខណៈរាយខ្សែភ្លើងទៅដោតម៉ូទ័រដើម្បីបូមទឹកចេញពីស្រែមិនបានពិនិត្យមុខតំណរអោយបានហ្មត់ចត់ជាមុន។
ករណីនេះកើតឡើងនៅវេលាម៉ោង3និង15នាទីរសៀលថ្ងៃទី10ខែឧសភាឆ្នាំ2018 ក្នុងភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលប៉ុស្តិ៍តរដ្ឋបាលត្នោតជុំប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ឯម សាវន អាយុ62ឆ្នាំ មានប្រពន្ធឈ្មោះនិល ហ៊ន អាយុ59ឆ្នាំ មានកូនក្នុងបន្ទុកចំនួន6នាក់រស់នៅក្នុងភូមិកើតហេតុជាមន្ត្រីយោធាសឹករងខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលអោយដឹងបន្ថែមថា មូលហេតុដែលនាំអោយករណីខាងលើនេះកើតឡើងដោយសារជនរងគ្រោះធ្វេសប្រហែសមិនបានពិនិត្យមើលមុខតំណរខ្សែភ្លើងអោយបានត្រឹមត្រូវមុនដោតប៊្រី ហើយរាយយកទៅដោតហ្នឹងម៉ូទ័របូមទឹកចេញពីស្រែដើម្បីសាបស្រូវទើបធ្វើអោយឆក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង៕