ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
កម្លាំងយោធា តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៥ រងការរិះគន់ថា នៅតែបន្តបើកដៃអោយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ផ្គើនបទបញ្ជាសម្តេចក្រឡាហោម
Thu,10 May 2018 (Time 11:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

ខេត្តបន្ទាយមានជ័យ៖ កម្លាំងយោធា តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៥ ប្រចាំការនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កំពុងតែរងការរិះគន់ថា បើកច្រករបៀងអោយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ក្រោមរូបភាពបិទច្រកក្លិបថ្ម លួចនាំទៅតាមច្រកមួយទៀត ដើម្បីគេចពីភ្នែកអ្នកសារព័ត៌មាន និងថ្នាក់លើ។

ក្រោយពីអ្នកសារព័ត៌មានប្រមូលផ្តុំគ្នារិះគន់ កម្លាំងយោធាតំបន់អភិវឌ្ឍន៍យោធភូមិភាគទី៥ ដែលបានលួចនាំពលករឆ្លងដែនខុសច្បាប់តាម ច្រករបៀងក្តិបថ្មរួចមក កម្លាំងយោធាទាំងនោះនៅតែបន្តផ្គើនបទបញ្ជាសម្តេចក្រឡាហោម ស ខេង ដដែល ដោយកម្លាំងយោធាទាំងនោះ បាននាំពលករចូលតាម ច្រករបៀងមួយទៀតដែលស្ថិតនៅខាងជើងច្រកក្តិបថ្ម មានចំងាយប្រមាណ700ម៉ែត្រ ដែលគេហៅថាច្រក(ដើមចែង) ដែលមេខ្យល់ទាំងនោះត្រូវនាំពលករជិះតាមផ្លូវតូចកាត់ចំការស្វាយចន្ទី ចេញពីផ្លូវជាតិ៥៨ ចូលទៅប្រហែល1000ម៉ែត្រដល់ព្រំដែន។

តាមប្រភពព័ត៌មានបានអោយដឹងថា ពលករដែលត្រូវឆ្លងដែនចូលទៅក្នុងទឹកដីថៃខុសច្បាប់ ក្នុង01នាក់ត្រូវចំណាយទឹកប្រាក់បង់អោយយោធាខាងកម្ពុជា១ម៉ឺនរៀល ឬ១០០បាត និងខាងភាគីថៃ២០០បាត ប្រាក់ថៃ។ប្រភពដដែលបានបន្តថា ចំពោះថ្លៃរថយន្តមេខ្យល់នាំពលករទៅដល់កន្លែងធ្វើការនៅតាមបណ្តាខេត្តនានានៃប្រទេសថៃវិញ គឺចាប់ពីតម្លៃ២៥០០បាត ទៅ៣០០០បាត ទៅតាមរយះចំងាយ ខេត្តជិតឬខេត្តឆ្ងាយ ដោយឆ្លងដែនក្នុង១ថ្ងៃប្រមាណជា៣០០នាក់។

ពាក់ព័ន្ធការរិះគន់កម្លាំងយោធាបើកច្រករបៀងនាំពលករឆ្លងដែនខាងលើនេះ គេសង្ស័យថា លោកវរសេនីយ៍ឯក ង៉ែត ព្រឿង មេបញ្ជាការតំបន់អភិវឌ្ឍន៍យោធភូមិភាគ៥ និងលោកឧត្តមឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បើកដៃអោយកូនចៅរបស់ខ្លួនឃុបឃិតជាមួយមេខ្យល់ ទើបយោធាទាំងនោះហ៊ានផ្គើនម្តងហើយម្តងទៀត មិនចេះឈប់ឈរ។

ដោយឡែកអ្នកយកព័ត៌បានខលសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ង៉ែត ព្រឿង មេបញ្ជាការតំបន់អភិវឌ្ឍន៍យោធភូមិភាគទី៥ លោកបានប្រាប់ថា លោកទើបតែចេញមកពីពេទ្យបាងកកប្រទេសថៃ ចំពោះការរិះគន់ខាងលើ លោកមិនទាន់បានទៅដល់កន្លែងនោះទេ ចាំស្អែកថ្ងៃស្រុក លោកនឹងបញ្ជាក់ប្រាប់៕