ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
បើកម៉ូតូវ៉ាជេងរថយន្តខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តស្រាបៀរអង្គរបុកស្លាប់ភ្លាមៗនៅនឹងកន្លែង
Thu,03 May 2018 (Time 09:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់បើកម៉ូតូវ៉ាឡើងពីមុខរថយន្តត្រូវរថយន្តបុកស្លាប់ភ្លាមៗ នៅវេលាម៉ោង4និង15នាទីថ្ងៃទី03ខែឧសភា ឆ្នាំ2018នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។
ប្រភពនៅកន្លែងកើតហេតុប្រាប់ថា មុនពេលគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាគ្លិចពណ៌សផលិតឆ្នាំ2016 ពាក់ស្លាក់លេខបន្ទាយមានជ័យ1M-8724 ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានឡើងវ៉ារថយន្ត១គ្រឿង បានទៅបុករថយន្តធុនធំពាក់ស្លាក់លេខភ្នំពេញ3A.2383របស់ក្រុមហ៊ុនស្រាបៀរអង្គដែលមកបញ្ច្រាស់ទិសដៅគ្នាពេញទំហឹងបណ្តាលជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងហើយម៉ូតូបណ្តាលខ្ទេចរួញផ្នែកខាងមុខ ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ អ្នកបើកបរម៉ូតូដែលត្រូវរថយន្តបុកស្លាប់ឈ្មោះ សាយ សិរីរិទ្ធ អាយុ២៤ឆ្នាំរស់នៅ ភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រោយពេលកើតហេតុគេឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានចុះមកពិនិត្យភ្លាមៗហើយវាស់វែងបានប្រាប់ថា មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនិងខ្ទិចម៉ូតូ១គ្រឿងបណ្តាលមកពីជនរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿនឡើងវ៉ាជេង ដោយគ្មានការប្រុងប្រយ័ត្នមិនមើលខាងមុខបណ្តាលទៅបុករថយន្តធុនធំរបស់ក្រុមហ៊ុនស្រាបៀរអង្គរបណ្តាលស្លាប់ភ្លាមៗ។

ក្រោយពេលវាស់វែងរួចហើយសមត្ថកិច្ចជំនាញ បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីអនុវត្តន៍តាមច្បាប់៕TONG