Facebook ត្រៀម​ដាក់​មុខងារ​រក​លុយ​ថ្មី​ឲ្យ​អ្នក​សរសេរ​ព័ត៌មាន​ឯករាជ្យ

  • 2021-03-18 13:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមហ៊ុន Facebook នឹង​ដាក់​ឲ្យ​ដំណើរការ​​​នូវ​មុខងារ​ថ្មី​មួយ​នៅ​លើ​ទម្រង់​បណ្ដាញ​សង្គម​របស់​ខ្លួន នៅ​​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ សម្រាប់​ទីផ្សារ​សហរដ្ឋ​អាមេរិក។ មុខងារ​ថ្មី​នឹង​ត្រួសត្រាយ​ផ្លូវ​ពិសេស​មួយ​​​ចំពោះ​អ្នក​សារព័ត៌មាន​ឯករាជ្យ​​​ឲ្យ​រក​លុយ​បាន​​ដោយ​ការ​សរសេរ​ព្រឹត្តិបត្រ​ព័ត៌មាន​តាម​រយៈ​អ៊ីម៉ែល ឬ​នៅ​លើ​វិបសាយ​​ខ្លួន​ឯង​ផ្ទាល់​តែ​​ម្ដង។

ជា​ការ​កត់​សម្គាល់ វា​គឺ​ជា​​ទម្រង់​បច្ចេកវិទ្យា​ថ្មី​​របស់​ Facebook នៅ​​ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន​ដល់​អ្នក​អាន ហើយ​ក៏​ជា​ការ​ប្រកួត​ប្រជែង​​ដ៏​លេចធ្លោ​មួយ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ល្បីៗ​ដូចជា Substack, Medium និង Revue (ទិញ​ដោយ Twitter) ជា​ដើម។

Facebook ធ្លាប់​បាន​សន្យា​​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ថា ខ្លួន​នឹង​វិនិយោគ​យ៉ាង​តិច​បំផុត​ក៏​១​ពាន់​លាន​ដុល្លារ​ដែរ​សម្រាប់​វិស័យ​សារព័ត៌មាន​​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ៕

ប្រភព៖ Reuters

5 Shares

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap