ដឹង​ចុង​​ឆ្នាំ​មុន Facebook លុប​ចោល​គណនី​ក្លែងក្លាយ​បាន​ប៉ុន្មាន​អត់?

  • 2021-03-23 10:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមហ៊ុន Facebook Inc បាន​​ប្រកាស​ឲ្យ​ដឹង​ថា បណ្ដាញ​សង្គម​របស់​ខ្លួន​បាន​​​បំបាត់​ចោល​នូវ​គណនី​​ក្លែង​​​ក្លាយ​បាន​ចំនួន ១,៣​ពាន់​លាន​គណនី រាប់​​ចាប់​ពី​ខែ​តុលា ដល់​ខែ​ធ្នូ ឆ្នាំ​២០២០។ បន្ថែម​ពី​នេះ Facebook Inc បាន​អះអាង​ថា បច្ចុប្បន្ន​ខ្លួន​​មាន​បុគ្គលិក​ចំនួន ៣៥០០០​នាក់​កំពុង​តាម​ដាន​ និង​បង្ក្រាប​ការ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម។

Krasnoyarsk, Russia – June 13, 2011: Facebook main webpage on Google Chrome browser on LCD screen

“យើង​​បាន​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​​យ៉ាង​រឹងមាំ​ក្នុង​ការ​ប្រឆាំង​នឹង​សកម្មភាព​ទាំង​នេះ និង​​​រារាំង​គណនី​ក្លែងក្លាយ​រាប់​លាន​​​​គណនី​ក្នុង​១​ថ្ងៃៗ ដែល​ភាគ​ច្រើន (នៃ​ការ​បិទ​គណនី​ក្លែងក្លាយ​ទាំង​នេះ) ធ្វើ​ឡើង​នៅ​ចំ​ពេល​ទើប​​បង្កើត​តែ​ម្ដង។ ចន្លោះ​ខែ​តុលា ដល់​ខែ​ធ្នូ ឆ្នាំ​២០២០ យើង​បាន​បិទ​​ច្រើន​ជាង ១,៣​ពាន់​លាន​គណនី​ក្លែងក្លាយ”។ នេះ​ជា​ការ​រៀបរាប់​របស់​ក្រុមហ៊ុន Facebook Inc។

ក្រៅ​តែ​ពី​គណនី​ក្លែង​ក្លាយ ក្រុមហ៊ុន Facebook Inc ក៏​បាន​លុប​ចោល​​​ជាង ១២​លាន​មាតិកា ដែល​​​ផ្សព្វផ្សាយ​មិន​ពិត​អំពី​​​ជំងឺ​រាតត្បាត​កូវីដ​១៩ និង​ការ​ចាក់​វ៉ាក់សាំង​ផង​ដែរ៕

ប្រភព៖ Reuters

1 Share

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap