ក្រុមហ៊ុនវៀតណាម នាំចេញទូរសព្ទទៅអឺរ៉ុប

  • 2021-03-23 06:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក Ngyyen Tu Quang នាយកប្រតិបត្តិក្រុមហ៊ុនផលិតសូហ្វវែរសន្ដិសុខ និងគ្រឿងអេឡិចត្រូនិក BKAV ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបាននាំចេញទូរសព្ទប្រភេទ Bphone ជាលើកដំបូងរបស់ខ្លួន ទៅអឺរ៉ុប។

ទូរសព្ទប្រភេទ B60 របស់ក្រុមហ៊ុន BKAV

លោកបញ្ជាក់ថា ការនាំចេញនេះដោយមានការបញ្ជាទិញពីយោធា ព្រោះទូរសព្ទ Bphone នេះ ប្រើសម្រាប់តែបុគ្គលិកសំខាន់ៗប៉ុណ្ណោះ។ ក្រុមហ៊ុន BKAV បានសហការជាមួយដៃគូ ផលិតប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធដំណើរការសម្រាប់ផលិតផលនេះ។

ជាមួយគ្នានេះ ក្រុមហ៊ុន Bkav នឹងឈប់លក់ទូរសព្ទប្រភេទ Bphone B40 និង B60 នៅក្នុងប្រទេសវៀតណាមហើយ ខណៈកាលពីឆ្នាំមុន Bkav គ្រោងនឹងបើកលក់ទូរសព្ទទាំង ២ប្រភេទនេះ ។ នេះដោយសារការអភិវឌ្ឍទូរសព្ទទាំងពីរប្រភេទនេះ ចំណាយពេលយូរជាងការរំពឹងទុក មានន័យថាការលក់លែងសមស្របសម្រាប់ទីផ្សារហើយ។

លោកនាយកប្រតិបត្តិបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Bkav បានទទួលការផ្តល់ជូនពីដៃគូនូវឧបករណ៍ ដែលមានការរចនារលោង និងកម្រិតសុវត្ថិភាពខ្ពស់សម្រាប់មនុស្សសំខាន់ៗ។ លោកថា ដូច្នេះទូរសព្ទប្រភេទ B40 និង B60 ត្រូវបានប្តូរទៅជាទូរសព្ទដែលផ្ដោតលើប្រព័ន្ធសុវត្ថិភាពវិញ៕

ប្រភព៖ Vietnam News

0 Shares

អត្ថបទ៖ បុរីរម្យ

Copy link
Powered by Social Snap