គម្រោង "បឹងអច្ឆរិយៈ​អង្គរ" របស់​ក្រុមហ៊ុន​ណាហ្គា ត្រូវ​ក្រសួង​វប្បធម៌​បដិសេធ​សំណើ

  • 2021-03-24 08:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

“បឹង​អច្ឆរិយៈ​អង្គរ” គឺ​ជា​គម្រោង​​អភិវឌ្ឍន៍​ថ្មី​មួយ​របស់​ក្រុមហ៊ុន Naga Group ដែល​ត្រៀម​សាងសង់​ឡើង​នៅ​​លើ​ទឹក​ដី​ខេត្ត​សៀមរាប ក្បែរ​រមណីយដ្ឋាន​អង្គរ​។ យ៉ាង​ណា​មិញ គម្រោង​​ដែល​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះ ត្រូវ​បាន​​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​ដូចជា​គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ (ICC-Angkor) បូក​រួម​ទាំង​អ្នក​ជំនាញការ Ad Hoc បដិសេធ​សំណើ​មិន​​ឲ្យ​អនុញ្ញាត​ឲ្យ​បង្កើត​ឡើង​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នា​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២១។

ក្រុមហ៊ុន Naga Group ធ្លាប់​បាន​ប្រកាស​ថា គម្រោង “បឹង​អច្ឆរិយៈ​អង្គរ” នឹង​ចាយ​ទុន​​ក្នុង​ទំហំ​ទឹក​ប្រាក់ ៣៥០​លាន​ដុល្លារ ហើយ​ត្រៀម​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២៥​ខាង​មុខ លើ​ផ្ទៃ​ដី​ទំហំ ៧៥​ហិកតា ក្បែរ​តំបន់​អង្គរ នៃ​ខេត្ត​សៀមរាប៕

អាន​លម្អិត​ខាង​ក្រោម៖

5 Shares

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap