អាមេរិក​ប្រកាស​ផ្អាក​រាល់​កិច្ច​សន្យា​ជំនួញ​ទាំង​អស់​ជាមួយ​មីយ៉ាន់ម៉ា

  • 2021-03-30 07:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កិច្ច​ព្រមព្រៀង​នៃ​គ្រប់​ទម្រង់​ពាណិជ្ជកម្ម​ទាំង​ឡាយ​​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​​បាន​ផ្អាក​ជា​ផ្លូវការ​ហើយ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ការិយាល័យ​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា USTR នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​លើ​វិបសាយ USTR បាន​​ឲ្យ​ដឹង​ថា ការ​សម្រេច​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ព្រោះ​តែ​មាន​រដ្ឋ​ប្រហារ​យោធា និង​​ការ​ប្រើប្រាស់​​ហិង្សា​លើ​ជន​ស៊ីវិល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ មួយ​វិញ​ទៀត USTR បាន​បញ្ជាក់​ថា ក្នុង​ករណី​ណា​ដែល​រដ្ឋាភិបាល​ជាប់​ឆ្នោត​ស្រប​ច្បាប់​នៅ​មីយ៉ាន់ម៉ា​មិន​អាច​ឡើង​កាន់​តំណែង​វិញ នោះ​ការ​ផ្អាក​រាល់​កិច្ច​ព្រមព្រៀង​ផ្នែក​ពាណិជ្ជកម្ម​នឹង​​នៅ​តែ​បន្ត​ជា​រៀង​រហូត។

លោក​ស្រី Katherine Tai តំណាង​ឲ្យ​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក បាន​និយាយ​រៀបរាប់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​ដ៏​សាហាវ​​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា ដូច​ជា ការ​សម្លាប់​​​ក្រុម​​អ្នក​បាតុករ​ សិស្ស​សាលា កម្មករ អ្នក​ដឹក​នាំ និង​កូន​ក្មេង ជា​ដើម ដែល​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ចំពោះ​សហគមន៍​អន្តរជាតិ៕

ប្រភព៖ CGTN

1 Share

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap