កម្ពុជាទទួលឥទ្ធិពលធាតុអាកាសមួយ បណ្ដាលឱ្យមានភ្លៀងធ្លាក់សប្ដាហ៍នេះ

  • 2021-03-30 07:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្បិតតែកម្ពុជាកំពុងស្ថិតនៅក្នុងរដូវក្តៅ តែនៅក្នុងសប្ដាហ៍នេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ដែលធ្វើឱ្យមានភ្លៀងធ្លាក់តាមតំបន់មួយចំនួន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅព្រឹកថ្ងៃទី៣០ ខែមីនា ២០២១នេះ។

តាមសេចក្តីជូនដំណឹងដដែលនេះ បញ្ជាក់ថា បណ្ដាខេត្តនៅតំបន់វាលទំនាបមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាប​ឦសានមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គរ និងតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម៕

7 Shares

អត្ថបទ៖ បុរីរម្យ

Copy link
Powered by Social Snap