អាមេរិកបញ្ជាឱ្យអ្នកការទូតខ្លួនចេញពីមីយ៉ាន់ម៉ា

  • 2021-03-31 09:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យអ្នកការទូតរបស់ខ្លួន ដែលមិនមានភារកិច្ចសំខាន់ ចាកចេញពីប្រទេសមីយ៉ាន់ម៉ាហើយ ក្រោយក្រុមយោធាមីយ៉ាន់ម៉ាបើកការបង្រ្កាបលើប្រជាជន និងមានអ្នកស្លាប់រហូតដល់រាប់រយនាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

រូបភាព៖ AP

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា “យោធាមីយ៉ាន់ម៉ា​បានឃុំខ្លួន និងដេញមន្រ្តីរដ្ឋាភិបាលជាប់ឆ្នោតចេញពីតំណែង។ ក្រុមអ្នកតវ៉ា និងបាតុករប្រឆាំងក្រុមយោធា បានកើតឡើង និងត្រូវរពឹងថានឹងបន្ដទៀត”។

ដូច្នេះ ក្រសួងការបរទេសសម្រេចចិត្តអនុញ្ញាតឱ្យមានការចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដោយសារសុវត្ថិភាព និងសន្ដិសុខរបស់មន្រ្តីរដ្ឋាភិបាលអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេ រួមជាមួយប្រជាជនអាមេរិកផងដែរ គឺជាអាទិភាពចម្បងបំផុតរបស់ក្រសួងការបរទេសអាមេរិក។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ និងការបង្រ្កាបលើប្រជាជនមីយ៉ាន់ម៉ា រដ្ឋាភិបាលអាមេរិក អង់គ្លេស និងសហគមន៍អឺរ៉ុបបានដាក់ទណ្ឌកម្មជាច្រើនក្រុមយោធាមីយ៉ាន់ម៉ា តែសម្ពាធទាំងនេះមិនទាន់ធ្វើឱ្យក្រុមយោធា​បញ្ឈប់សកម្មភាពរបស់ខ្លួននោះទេ៕

ប្រភព៖ Channel News Asia

1 Share

អត្ថបទ៖ បុរីរម្យ

Copy link
Powered by Social Snap