ក្រសួងណែនាំក្រុមហ៊ុនអ៊ីនធឺណិតផ្គត់ផ្គង់សេវាឱ្យដូចការផ្សព្វផ្សាយ

  • 2021-03-31 11:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំមួយ ស្ដីពីវិធានការបង្កើតប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍។

ក្នុងចំណោមវិធានការណែនាំជាច្រើនចំណុច ក្នុងនោះក្រសួងបានណែនាំឱ្យប្រតិបត្តិករទូរគមនាគមន៍ មិនត្រូវផ្គត់ផ្គង់សេវាអ៊ីនធឺណិតដែលមានល្បឿនទាបជាងកញ្ចប់សេវាអ៊ីនធឺណិត ដែលខ្លួនបានផ្សព្វផ្សាយពាណិជ្ជកម្ម និងបានលក់ទៅឱ្យអ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ ក្រសួងបញ្ជាក់ថា ក្រសួងបាន និងកំពុងវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍នៅតាមតំបន់នីមួយៗ ដើម្បីកំណត់ចំណុចខ្សោយ និងបញ្ហានានាពាក់ព័ន្ធនឹងគុណភាពសេវា និងដាក់ចេញវិធានការជាក់ស្ដែង៕

1 Share

អត្ថបទ៖ បុរីរម្យ

Copy link
Powered by Social Snap