យានអវកាស Space X Crew-1 បានដឹកជញ្ជូនអវកាសយានិកត្រឡប់មកភពផែនដីវិញដោយសុវត្ថិភាព

  • 2021-05-05 11:00:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយបំពេញបេសកកម្មរយះពេលជាង ៦ ខែនៅស្ថានីយ៍អវកាសអន្តរជាតិ យានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX បានដឹកជញ្ជូនអវកាសយានិកចំនួន ៤រូប ត្រឡប់មកភពផែនដីវិញដោយ​សុវត្ថិភាពនៅថ្ងៃអាទិត្យ ទី ២ ខែឧសភាកន្លងមកនេះ ។ យានអវកាស Crew Dragon បានធ្លាក់​ចុះ​ក្នុងឈូងសមុទ្រ ម៉ិកស៊ិក ក្បែរ​ឆ្នេររដ្ឋ ​Florida ប្រម៉ាណ​ ម៉ោង២ និង​៥៦នាទីយប់ ។

អវកាសយានិកនាវិកនិក Crew Dragon នៅលើនាវាសង្គ្រោះភ្លាមៗបន្ទាប់ពីការចុះចតនៅឈូងសមុទ្រម៉ិកស៊ិកកាលពី ថ្ងៃអាទិត្យ។
(រូបភាព៖ ​​Bill Ingalls/NASA

នេះជាការវិលត្រឡប់មកភពផែនដីវិញនៅពេលយប់ជាលើកដំបូងរបស់យានអវកាស​ នៅប្រទេសអាមេរិកក្នុងអំឡុងពេលជាង ៥០ឆ្នាំ ។ យានអវកាស Crew Dragon ត្រូវបានចេញដំណើរដឹកជញ្ជូនក្រុម Crew-1លើកដំបូងនៅខែវិច្ឆិកា ឆ្នាំ២០២០ ។ នៅក្នុងនោះមានអវកាសយានិករបស់អង្គការ NASA បីរូប ព្រមទាំងអវកាសយានិករបស់ទីភ្នាក់ងារអវកាសជប៉ុន JAXA មួយរូបផងដែរ ។ បេសកកម្មនេះមានរយៈពេល ១៦៧ ថ្ងៃ ហើយក៏បានបំបែកកំណត់ត្រាសម្រាប់បេសកកម្មវែងបំផុតសម្រាប់ក្រុមអវកាសយានិកដែលបានចេញដំណើរពីសហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថា បន្ទាប់ពីការវិលត្រឡប់របស់ក្រុមអវកាសយានិក Crew-1 ស្ថានីយ៍អវកាសអន្តរជាតិនឹងមានអវកាសយានិកតែ ៧រូប ប៉ុណ្នោះដែរកំពុងធ្វើការសិក្សាស្រាវជ្រាវ ។

ប្រភព៖​ CNET

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap