លើសពីការព្យាករណ៍ : Ethereum រកឃើញចំណុចកំពូលថ្មីនៅ ក្នុងទីផ្សារ​គ្រីបតូ

  • 2021-05-05 17:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅថ្ងៃទី ៤ ខែឧសភានេះ​ តំលៃកាក់​ឌីជីថល​ដែលមានឈ្មោះជាភាសាអង់គ្លេសថា Ethereum បានកើនឡើងទៅដល់ជាង ៣០០០ ដុល្លារជាលើកដំបូង ។ តំលៃកាក់​ឌីជីថល Ethereum នៅទីផ្សារអាសុីបានកើនឡើងទៅដល់ខ្ទង់ ៣៤៥៧.៦៤ ដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹងការកើនឡើងប្រមាណជាង ១៧% ក្នុងមួយថ្ងៃ។ តាំងពីដើមឆ្នាំ២០២១ នេះមក តម្លៃកាក់ Ethereum បានកើនឡើងសរុប ៣៧៥% ។

(រូបថត៖ Reuters​)

ពាណិជ្ជករជាច្រើនបានសន្មត់ថា​​ ការកើនឡើងដ៏មហិមានេះ នឹងអាចបង្កឱ្យតម្លៃកាក់ Ethereum ឡើងតាមទាន់តម្លៃកាក់ Bitcoin ដែលជាកាក់ឌីជីថលថ្លៃជាងគេនាពេលបច្ចុប្បន្ន ហើយមានតម្លៃប្រមាណជាង ៥៥០០០ ដុល្លារសហរដ្ឋអាមេរិក ។ កាក់​ឌីជីថល Ethereum ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយលោក Vitalik Buterin​​ ហើយចូលទីផ្សារជាលើកដំបូងនៅឆ្នាំ២០១៥ ។ ដោយសារតែភាពជោគជ័យរបស់កាក់ឌីជីថលមួយនេះ លោក Vitalik Buterin ដែលមានសញ្ជាតិរុស្សុី​និងកាណាដា​ ហើយមានអាយុត្រឹមតែ ២៧ ឆ្នាំប៉ុណ្ណោះ​ បានក្លាយជាមហាសេដ្ឋីវ័យក្មេងដែលមានប្រាក់ជាង ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

ប្រភព៖​ Reuters

0 Shares

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap