Clubhouse បានចូលមកដល់ទីផ្សារកម្ពុជា ហើយ!

  • 2021-05-10 17:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Clubhouse គឺជាកម្មវិធីសន្ទនាតាមសំលេងដែលត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS នៅខែមីនា ឆ្នាំ ២០២០ កន្លងមកនេះ ។

(រូបភាព៖ Odd Andersen/AFP/Getty Images)

កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកអាចបង្កេីតទីតំាង ក្នុងប្រព័ន្ធអ៊ីនធឺណេតសម្រាប់ជជែក ឬ ពិភាក្សាជាមួយអ្នកដទៃដែរមានចំណាប់អារម្មណ៍ដូចគ្នា ហើយក៏អាចមានអ្នកចូលរួមស្តាប់កិច្ចពិភាក្សានោះដូចជាវិទ្យុផងដែរ។ កម្មវិធីនេះគឺមិនដូចកម្មវិធីបណ្ដាញសង្គមផ្សេងៗនោះទេ។

ដើម្បីអាចបើកគណនីប្រើកម្មវិធីនេះ អ្នកត្រូវតែទទួលបានការអញ្ជើញពីសមាជិកអ្នកដែរប្រើកម្មវិធីនេះរួចស្រាប់ ។ រាល់សមាជិកថ្មីនីមួយៗនឹងទទួលបានសំបុត្រអញ្ជើញ ២ សម្រាប់ផ្ញើរជូនអ្នកផ្សេង។ នៅខែឧសភា ឆ្នាំ ២០២០ កម្មវិធី Clubhouse មានសមាជិកសកម្ម ត្រឺមតែ ១៥០០ នាក់តែប៉ុណ្នោះ។

យោង​ទៅ​តាមនាយក​ប្រតិបត្តិរបស់កម្មវិធី Clubhouse លោក Paul Davidson ចំនួនសមាជិកនេះបានកើនឡើងទៅដល់ជាង ១០លាននាក់នៅខែកុម្ភះ នៃឆ្នាំ ២០២១ នេះ។ ការកើនឡើងយ៉ាងលឿននេះបានកើតឡើងក្រោយពេលលោក Elon Musk ដែរជានាយក​ប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX និង Tesla បានប្រើកម្មវិធី Clubhouse សម្រាប់រៀបចំកិច្ចពិភាក្សាជាមួយនាយក​ប្រតិបត្តិកម្មវិធី Robinhood គឺ​ លោក Vlad Tenev។

ឥឡូវនេះ កម្មវិធី Clubhouse បានចូលមកដល់ទីផ្សារកម្ពុជា ហើយក៏បានទាក់ទាញចំណាប់អារម្មណ៍អ្នកធ្វើការក្នុងវិស័យសិល្បៈ ព្រមទាំងតារា YouTube ជាច្រើន ដែលបានរៀបចំកិច្ចពិភាក្សាសម្រាប់ឱ្យអ្នកគាំទ្រចូលរួមស្ដាប់ផងដែរ។

ប្រភព៖​ The Guardian

0 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap