Clubhouse ចាប់ផ្តើមសាកល្បងប្រព័ន្ធប្រតិបត្តិការ ជាមួយប្រព័ន្ធAndroid

  • 2021-05-12 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមហ៊ុន Clubhouse បានចាប់ផ្តើមសាកល្បងណែនាំកម្មវិធីសន្ទនារបស់ខ្លួន ទៅក្នុងទីផ្សារថ្មី សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ កន្លងមកនេះ ។

(រូបភាព៖ Reuters)

ក្រុមហ៊ុន Clubhouse សង្ឃឹមថាការធ្វើដូចនេះនឹងអាចពង្រីកទីផ្សាររបស់កម្មវិធីនេះឱ្យកាន់តែធំជាងមុន។ មុនការពង្រីកទីផ្សារនេះ កម្មវិធី Clubhouse គឺមានតែនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS ប៉ុណ្នោះ ហើយ ដើម្បីមានអាចបេីកគណនីប្រើកម្មវិធីនេះបាន អ្នកត្រូវតែទទួលបានការអញ្ជើញពីសមាជិកដែរកំពុងប្រើកម្មវិធីនេះរួចស្រាប់ ។

នៅទីផ្សារប្រទេសចិន ការរអញ្ជើញដើម្បីចូលប្រើកម្មវិធីនេះគឹមានតម្រូវការខ្ពស់ខ្លាំង ដែរបង្កឱ្យមានសមាជិកជាច្រើនធ្វើការដេញថ្លៃលក់សំបុត្រសម្រាប់បើកគណនីកម្មវិធី Clubhouse ។ ប៉ុន្តែចំនួននៃការទាញយកកម្មវិធីនេះបានធ្លាក់ចុះក្នុងអំឡុងថ្មីៗនេះ ។ នៅខែកុម្ភះ ឆ្នាំ២០២១ នេះ កម្មវិធី Clubhouse ត្រូវបានទាញយក ពី អេបស្តរ App Store ចំនួនប្រម៉ាណជាង ៩,៦ លានដង ។ ប៉ុន្តែយោងតាមក្រុមហ៊ុន Sensor Tower ចំនួននោះបានធ្លាក់ចុះទៅខ្ទង់ ២,៧ លាននៅខែមិនា ហើយបានធ្លាក់ចុះកាន់តែខ្លាំង នៅសល់ត្រឹមតែ ៩សែន នៅខែមេសា ។ ការធ្លាក់ចុះដ៏ខ្លំាងនេះបានធ្វើឱ្យមនុស្សយ៉ាងច្រើនមានការមន្ទិលអំពីភាពជោគជ័យរបស់កម្មវិធីនេះនៅថ្ងៃអនាគត ។ ការពង្រីកទៅប្រព័ន្ធប្រតិបត្តិការ Android នេះនឹងអាចជួយឱ្យកម្មវិធី Clubhouse បង្កើតទីផ្សារថ្មី ដែរនឹងបង្កឱ្យមានការកើនឡើងក្នុងចំនួនសមាជិកប្រើប្រាស់កម្មវិធីនេះ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Clubhouse បានណែនាំកម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដំបូងនៅតែសហរដ្ឋអាមេរិកនោះទេ តែមានគម្រោងសម្រាប់ធ្វើការដាក់បញ្ចូលកម្មវិធី Clubhouse ទៅក្នុងប្រព័ន្ធប្រតិបត្តិការ Android នៅប្រទេសផ្សេងៗទៀតក្នុងពេលឆាប់ៗនេះផងដែរ ។

ប្រភព៖​​Reuters

0 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap