ជប៉ុនធ្វេីសមយុទ្ធយោធាលើកដំបូងរួមគ្នាជាមួយអាមេរិក និង បារាំង

  • 2021-05-12 11:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កងទ័ពជប៉ុន អាមេរិក និង បារាំងបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាលើកដំបូងដែលមិនធ្លាប់មានពីមុន នៅថ្ងៃអង្គារនេះ នៅភាគនិរតី​ នៃប្រទេសជប៉ុនខណៈពេលមានដែលមានការព្រួយបារម្ភ ពីភាពតានតឺងកាន់តែខ្លំាងក្នុងតំបន់ បេីតាមការអះអាងរបស់ភាគី ចិន។

(រូបភាព៖ AFP)


នាវាកងទ័ពជើងទឹកអូស្ត្រាលីមួយក៏បានចូលរួមនៅក្នុងសមយុទ្ធអាកាស, ដី​គេាក និងដែនសមុទ្រដែលមានរយៈពេលមួយសប្តាហ៍ដែលមានកងទ័ពចំនួន ៣០០ នាក់មកពីប្រទេសទាំងបីផងដែរ។
វាកើតឡើងនៅពេលទីក្រុងតូក្យូកំពុងបន្តរពង្រឹងទំនាក់ទំនងការពារជាតិរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅជាមួយអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន និង ដោយមើលឃើញពីការជំហរ និង​ការ​វិវត្ត៏របស់ទីក្រុងប៉េកាំងជាមួយបញ្ហា សមុទ្រ ចិនខាងកើតនិង សមុទ្រចិនខាងត្បូង។
លោក Takashi Kawakami ប្រធានវិទ្យាស្ថានសិក្សាពិភពលោកនៅសកលវិទ្យាល័យ Takushoku បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាសមយុទ្ធនេះមានចេតនាបញ្ជូនសារព្រមាន ទៅទីក្រុងបេ៉កំាងចំពោះឥរិយាបថឈ្លានពានរបស់ចិននៅក្នុងតំបន់។
លោកបានបន្ថែមថា“ ក្នុងរយៈពេលវែងការប្តេជ្ញាចិត្តរបស់អឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកអាចនាំឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងជប៉ុននិងអង្គការណាតូដែលជាអ្វីដែលអតីតនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានតស៊ូមតិ” ។
សមយុទ្ធនេះមានរួមបញ្ចូលទាំងលំហាត់ជាមួយ យន្តហោះចម្បាំង Jet និងសមយុទ្ធប្រតិបតិ្តការ ដែលនឹងត្រូវបានធ្វើឡើងនៅក្នុងតំបន់ Kyushu។
មន្ត្រីនាវាចរបារាំងម្នាក់បានប្រាប់ AFP ថានាវាមុជទឹកជប៉ុនមួយគ្រឿងនិងនាវាលើទឹក ១០ គ្រឿងរួមមានជប៉ុន ៦ គ្រឿងបារាំង ២ គ្រឿង អាមេរិក១គ្រឿង និងអូស្ត្រាលី១គ្រឿងនឹងត្រូវប្រើប្រាស់​ក្នុងសមយុទ្ធនេះ។

ប្រទេសចិនបានទាមទារចំណែកភាគច្រើននៃសមុទ្រចិនខាងត្បូងដោយយេាងជាមួយហេតុផល ខ្សែចុចប្រាំបួនរបស់ខ្លួនដើម្បីបង្ហាញនូវអ្វីដែលខ្លួននិយាយថាជាសិទ្ធិប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះពាណិជ្ជកម្មផ្លូវទឹកដ៏សំខាន់។
ប្រទេសជប៉ុនបាននិយាយជាយូរមកហើយថាខ្លួនមានអារម្មណ៍ថារងការគំរាមកំហែងផ្នែកយោធាយ៉ាងខ្លាពីភាគីចិន។
ហេតុការណ៏នេះត្រូវបានគេយកចិត្តទុកដាក់ និងឃ្លំាមេីលជាពិសេសចំពេាះសកម្មភាពឈ្លានពានរបស់ចិននៅជុំវិញកោះសេនកាគូដែលកំពុងគ្រប់គ្រងដោយជប៉ុនដែលក្រុងប៉េកាំងអះអាងនិងហៅថា ដាយយូស។
បារាំងមានផលប្រយោជន៍ជាយុទ្ធសាស្ត្រនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិករួមទាំងទឹកដីដូចជាប្រជុំកោះនៅមហាសមុទ្រឥណ្ឌានិង Polynesia របស់បារាំងនៅប៉ាស៊ីហ្វិកខាងត្បូង។
ប្រទេសនេះបានបង្ហាញយុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិកផ្ទាល់ខ្លួនរបស់ខ្លួននៅឆ្នាំ ២០១៨ ដោយពណ៌នាប្រទេសជប៉ុនអូស្ត្រាលីឥណ្ឌានិងអាមេរិកជាដៃគូយុទ្ធសាស្ត្រសំខាន់នៅក្នុងតំបន់។
ប្រទេសជប៉ុនកម្រធ្វើសមយុទ្ធយោធារួមគ្នាជាមួយសមភាគីអឺរ៉ុប បន្ថែមពីនេះ ទាំងនាវាដឹកយន្តហោះអង់គ្លេសនិងនាវាចម្បាំងអាឡឺម៉ង់ត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូនទៅតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកនៅចុងឆ្នាំនេះដែរ។

ប្រភព៖​ AFP

0 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap