វេជ្ជបណ្ឌិត ឥណ្ឌា ព្រមានពីការប្រេីលាមកគោជាការព្យាបាលជំងឺ កូវីដ​-១៩

  • 2021-05-13 10:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាកំពុងធ្វើការព្រមានប្រឆាំងនឹងការអនុវត្តការប្រើប្រាស់លាមកគោដោយជឿជាក់ថាវានឹងរារាំងជំងឺ កូវីដ-១៩ ដោយនិយាយថាមិនមានភស្តុតាងវិទ្យាសាស្ត្រសម្រាប់ប្រសិទ្ធភាពរបស់វាទេ ហើយវាមានហានិភ័យក្នុងការរាលដាលជំងឺផ្សេងៗទៀត។

(រូបភាព៖ Amit Dave/ Reuters)

រោគរាតត្បាតឆ្លងរាលដាលបានបង្កការបំផ្លិចបំផ្លាញលើប្រទេសឥណ្ឌារហូតដល់ ២២,៦៦លានករណី និង ២៤៦,១១៦ នាក់បានស្លាប់។ ក្រុមអ្នកជំនាញបាននិយាយថាចំនួនជាក់ស្តែងអាចខ្ពស់ជាង ៥ ទៅ ១០ដងហើយពលរដ្ឋនៅទូទាំងប្រទេសកំពុងតស៊ូស្វែងរកគ្រែ ន​ិង អុកស៊ីសែនឬ ថ្នាំ។

នៅរដ្ឋ Gujarat នៅភាគខាងលិចនៃប្រទេសឥណ្ឌាមានមនុស្សជាច្រេីនទៅជំរំសត្វគោម្តងក្នុងមួយសប្តាហ៍ដើម្បីយកលាមកគោនិងទឹកនោមគេា មកលាបនិងស្រោចលើខ្លួនរបស់ពួកគេដោយសង្ឃឹមថាវានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងនិង ជួយពួកគេឱ្យជាសះស្បើយពីជំងឺឆ្លងដល់សាហាវមួយនេះ។

នៅពេលដែលអ្នកចូលរួមរង់ចាំឱ្យលាមកនិងទឹកនោមដែលលាបនៅលើខ្លួនរបស់ពួកគេស្ងួត ពួកគេឱបឬគោរពសត្វគោនៅជម្រកហើយហាត់យូហ្គាដើម្បីបង្កើនកម្រិតថាមពលបន្ថែមទៀត។ បន្ទាប់មកពួកគេនិងត្រូវលាងខ្លួនដោយប្រើប្រាស់ទឹកដោះគោ។

វេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសឥណ្ឌានិងនៅទូទាំងពិភពលោកបានព្រមានម្តងហើយម្តងទៀតពីការអនុវត្តវិធីព្យាបាលបែបជំនឿសាសនា ជំនួសការការព្យាបាលបែបវិទ្យាសាស្រ្តលេី ជំងឺកូវីដ​ ១៩ ដោយនិយាយថាពួកគេអាចបង្កេីតហានិភ័យដល់សុខភាព ជាជាងកាជួយ។


វេជ្ជបណ្ឌិតDr JA Jayalal ប្រធានសមាគមវេជ្ជសាស្ត្រឥណ្ឌាបាន និយាយថា“មិនមានភស្តុតាងបែបវិទ្យាសាស្ត្រជាក់លាក់ណាមួយដែលថា លាមកគោឬទឹកនោមធ្វើឱ្យមានភាពស៊ាំប្រឆាំងនឹងជំងឺដល់កាចសាហាវកូវីដ​ ១៩ នោះទេវាពឹងផ្អែកលើជំនឿទាំងស្រុង” ។វាក៏មានហានិភ័យសុខភាពដែលពាក់ព័ន្ធនឹងការលាបឬប្រើប្រាស់ផលិតផលទាំងនេះផងដែរ – ជំងឺផ្សេងទៀតអាចឆ្លងពីសត្វទៅមនុស្ស។ហើយវវាក៏មានការព្រួយបារម្ភផងដែរថាការអនុវត្តនេះអាចរួមចំណែកដល់ការរីករាលដាលនៃមេរោគនេះដោយសារតែវាពាក់ព័ន្ធនឹងមនុស្សប្រមូលផ្តុំគ្នាជាក្រុម។ 

ប្រភព៖​ Reuters

0 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap