Man City បានគ្រងតំណែងជើងឯក Premier League សម្រាប់រដូវកាលឆ្នាំ ២០២០-២០២១

  • 2021-05-25 03:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុម Manchester City បានគ្រងតំណែងជើងឯកលីគកំពូលអង់គ្លេសឆ្នាំ ២០២០-២០២១ បន្ទាប់ពីក្រុមបិសាចក្រហម Manchester United ចាញ់ក្រុម Leicester ។

(រូបភាព៖ Skysports)

ការបរាជ័យចុងក្រោយរបស់ក្រុមតោខៀវ Chelsea កាលពីចុងសប្តាហ៍មុនខណៈដែលគូប្រជែងជិតបំផុត Manchester United បានយកឈ្នះទៅលើក្រុម Aston Villa ប៉ុន្តែទីបំផុតពួកគេបានដណ្តើមបានជើងឯក Premier League ពី Liverpool ដែលជាម្ចាស់ជើងឯកកាលពីរដូវកាលមុនខណៈដែលក្រុមរបស់លោក Ole Gunnar Solskjaer បានរងបរាជ័យ ២-១ កាលពីថ្ងៃអង្គារបន្ទាប់ពីចាញ់ក្រុម Leicester។ បច្ចុប្បន្ន Man City បានឈ្នះជើងឯក Premier League ៣ ដងនិងពានរង្វាន់ធំ ៗ ចំនួន ៨

ក្រោមការដឹកនាំរបស់លោក Guardiola ដែលកាលពីឆ្នាំមុនបានចុះកុងត្រាថ្មី ២ ឆ្នាំបន្តនៅក្លឹបរហូតដល់ឆ្នាំ ២០២៣ ។ តាមការលើកឡើងរបស់លោក Guardiola”នេះជារដូវកាលដែលពិបាកបំផុតក្នុងការប្រជែងយកជើងឯកក្របខ័ណ្ឌ Premier League ។

(រូបភាព៖ Skysports)

យើងនឹងចងចាំរដូវកាលនេះតាមអ្វីដែលយើងបានខំប្រំងសម្រាប់ការដណ្តើមយកពានមួយនេះ។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានធ្វើជាអ្នកចាត់ការនៅទីនេះនិងជាអ្នកដឹកនាំក្រុមកីឡាករទាំងអស់នេះ។ ឆ្លងកាត់រដូវកាលនេះដោយមានការរឹតត្បិតនិងការលំបាកទាំងអស់ដែលយើងបានជួបប្រទះនិងបង្ហាញពីភាពស្ថិតស្ថេរដែលយើងមានគួរឱ្យកត់សម្គាល់ ដើម្បីឱ្យបានបង្ហាញខ្លួនដ៏ល្អក្នុងការប្រកួតនាមួយៗ។

ប្រភព៖ Sky Sports  ប្រែ​សម្រួល៖ ចេស្តា

0 Shares

អត្ថបទ៖ ចេស្តា

អត្ថបទថ្មី
Copy link
Powered by Social Snap