Cristiano Ronaldo និង Juventus កំពុងប្រឈមមុខនឹងមិនបានចូលរួម Champions League នៅរដូវក្រោយ

  • 2021-05-25 08:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាលើកដំបូងក្នុងរយៈពេល ១៩ ឆ្នាំ Cristiano Ronaldo អាចខកខានមិនបានចូលរួមលេងនៅ​ពានរង្វាន់ Champions League ។ ការបរាជ័យក្នុងផ្ទះរបស់ Juventus ៣-០ នៅលើទឹកដីក្រុម AC Milan កាលពីថ្ងៃអាទិត្យបាន ធ្វើឲ្យ ក្រុមរបស់ Andrea Pirlo ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥ នៅ Serie A ដែលស្ថិតនៅមួយកន្លែងក្រៅពីក្របខ័ណ្ឌ Champions League ហើយឥឡូវនេះពឹងផ្អែកលើក្រុមដែលនៅខាងលើដើម្បីទម្លាក់ពិន្ទុក្នុង ៣ ប្រកួតចុងក្រោយនៃរដូវកាលនេះ។ មានគម្លាតតែ ៣ ពិន្ទុប៉ុណ្ណោះរវាងក្រុមសេះបង្កង់ Juventus នៅលេខ ៥ និង Atalanta ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២។ Ronaldo និងក្រុមត្រូវការឈ្នះការប្រកួតទាំងបីដែលនៅសល់ហើយសង្ឃឹមថាក្លឹបមួយក្នុងចំណោម Napoli, AC Milan ឬ Atalanta ធ្លាក់ពិន្ទុនៅក្នុងអំឡុងប្រកួតដែលសល់។

(រូបភាព៖ CNN)

លោក Pirlo ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ក្រុម Juventus នៅរដូវកាលនេះដែលរួមមានទាំងការទម្លាក់ដោយក្រុម Porto ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមនិងបរាជ័យក្នុងការពារជើងឯក Serie A ជាលើកដំបូងក្នុងរយៈពេល ១០ រដូវកាលកន្លងមកនៃក្រុមមួយនេះ។

នេះជាការងារដំបូងបង្អស់របស់បុរសអាយុ ៤១ឆ្នាំក្នុងការគ្រប់គ្រងបន្ទាប់ពីអាជីពជាកីឡាករប៉ុន្តែមនុស្សជាច្រើនបានចោទសួរពីការសម្រេចចិត្តក្នុងកាតម្លើងគាត់ពីការដឹកនាំក្រុម U23 របស់ក្រុម Juventus បន្ទាប់ពីបាន ៩ ថ្ងៃនៃការបណ្តេញលោក Maurizio Sarri ដែលជាគ្រូបង្វឹកក្រុមដំបូង។ លោកបានប្រាប់អ្នកយកព័ត៌មានក្រោយចប់ការប្រកួតថា“ខ្ញុំបានឃើញក្រុមនេះមានស្មារតីល្អក្នុងសប្តាហ៍នេះយើងបានហ្វឹកហាត់ដោយផ្តោតអារម្មណ៍ត្រឹមត្រូវហើយយើងជឿជាក់ថាយើងអាចលេងបានល្អ”។“ទោះយ៉ាងណាក៏ដោយវាមិនបានដូចអ្វីដែលយើងរៀបចំទុកនិងអ្វីដែលយើងរៀបចំទុកវាមិនបានតំណើរកា។”ខ្ញុំដឹងថាយើងនឹងជួបការលំបាកប៉ុន្តែឥឡូវនេះយើងទាំងអស់គ្នាត្រូវចេញស្ថានភាពមួយនេះជាមួយគ្នា។

(រូបភាព៖ CNN)

ពួកយើងត្រូវតែមានមោទនភាពក្នុងការពាក់អាវមួយនេះហើយខ្ញុំមានគម្រោងផ្សេងនៅក្នុងចិត្តខ្ញុំបានព្យាយាមដើម្បីធ្វើការស្របតាមគោលការណ៍ជាក់លាក់ពេលខ្លះយើងត្រូវសម្របខ្លួនហើយខ្ញុំជឿជាក់ថាខ្ញុំមានក្រុមដ៏ល្អបំផុតក្នុងការសម្រេចផែនការទាំងអស់នេះ។ប្រសិនបើមានអ្វីខុសខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងនេះ។ទោះយ៉ាងណារដូវកាលនេះមិនទាន់ចប់នៅឡើយទេដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coppa Italia យើងនិងត្រូវប្រកួតជាមួយ Atalanta នៅថ្ងៃទី ១៩ ខែឧសភានេះ។​ 

កុងត្រាបច្ចុប្បន្នរបស់កីឡាករ Ronaldo និងមានមានសុពលភាពរហូតដល់ចប់រដូវកាលក្រោយប៉ុន្តែមានសេចក្តីរាយការណ៍មកថាកីឡាករវ័យ ៣៦ ឆ្នាំរូបនេះចង់វិលត្រឡប់មកកាន់ក្លឹប Sporting វិញ។ យ៉ាងណាក៏ដោយលោក Fabio Paratici នាយកគ្រប់គ្រងក្លឹបសេះបង្កង់ Juventus បានទទូចកាលពីដើមឆ្នាំនេះថាក្លឹបនឹង “រក្សាគាត់” ទោះបីជាយើងកំពុងជួបបញ្ហាក៏ដោយ។

ប្រភព៖ CNN ប្រែ​សម្រួល៖ ចេស្តា

0 Shares

អត្ថបទ៖ ចេស្តា

អត្ថបទថ្មី
Copy link
Powered by Social Snap