Alisson៖ អ្នកចាំទីរបស់ Liverpool បានជូនជាការចងចាំដល់ឪពុករបស់គាត់ដែលបានទទួលមរណភាពសម្រាប់គ្រប់បាល់ជ័យជម្នះទល់និង West Brom

  • 2021-05-25 03:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Alisson Becker រកបានគ្រប់ជ័យជម្នះនៅចុងម៉ោងសំរាប់ក្រុម Liverpool នៅ West Brom; អ្នកចាំទីហង្សក្រហម Liverpool រកបានគ្រាប់បាល់នៅម៉ោងបន្ថែមពីការតែតបាល់ជ្រុង។ បច្ចុប្បន្នក្រុមហង្សក្រហម Liverpool មានតែ១ពិន្ទុប៉ុណ្ណោះនៅពីក្រោយក្រុមលេខ ៤ Chelsea។

(រូបភាព៖ Skysports)

អ្នកចាំទី Alisson របស់ក្រុមហង្សក្រហម Liverpool បានជូនជាការចងចាំដល់ឪពុករបស់គាត់សម្រាប់ការស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតនាពេលម៉ោងបន្ថែមដែលបានទទួលមរណភាពកាលពីដើមឆ្នាំនេះ។ ឪពុករបស់ Alisson​​បានស្លាប់ដោយសារគ្រោះថ្នាក់នៅឯប្រទេសកំណើតរបស់គាត់គឺប្រទេសប្រេស៊ីល។ Alisson បានប្រាប់ Sky Sports ថា “ខ្ញុំមិនអាចពន្យល់រឿងទាំងអស់នេះទេ ខ្ញុំមិនអាចរីករាយជាងពេលនេះទេ” ។

Alisson បានក្លាយជាអ្នកចាំទីដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចរកគ្រាប់បាល់បានដោយប្រើក្បាលហើយជាអ្នកចាំទីទីមួយដែលរកគ្រាប់ជ័យជម្នះសម្រាប់ការប្រកួតដែលគាត់បានតែតចូលនៅនាទីទី ៩៣ ដែលនាំឲ្យ Liverpool នៅតែមួយពិន្ទុក្រោយក្រុមតោខៀវ Chelsea ។

(រូបភាព៖ Sky​​sports)

“ខ្ញុំបានឃ្លាតឆ្ងាយពីបទសម្ភាសន៍អស់រយៈពេលជាយូរមកហើយពីព្រោះវាពិបាក។ ខ្ញុំតែងតែរំជួលចិត្តលើប្រធានបទអស់នេះប៉ុន្តែខ្ញុំចង់អរគុណដល់អ្នកទាំងអស់គ្នា​ កីឡាករនិងក្រុមទាំងអស់ខ្ញុំដែលបានសរសេរសារជូនរូបខ្ញុំ ឧទាហរណ៍ពីក្រុម Everton Man City Chelsea និងផ្សេងៗទៀត ខ្ញុំចង់អរគុណអ្នកទាំងគ្នា។ ប្រសិនបើវាមិនមែនសម្រាប់អ្នកទេខ្ញុំមិនអាចឆ្លងកាត់ពេលវេលាលំបាកនេះបានទេ។

ប្រភព៖ Sky Sports  ប្រែ​សម្រួល៖ ចេស្តា

0 Shares

អត្ថបទ៖ ចេស្តា

អត្ថបទថ្មី
Copy link
Powered by Social Snap