Federico Chiesa ស៊ុតគ្រាប់ជ័យជម្នះខណៈដែល Juventus បំបាក់ Atalanta ដើម្បីលើកពាន Coppa Italia

  • 2021-05-25 03:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Federico Chiesa បានជួយ Juventus ឈ្នះពានរង្វាន់ Coppa Italia និងជាពានរង្វាន់ដំបូងសម្រាប់គ្រូបង្វឹកថ្មីរបស់ពួកគេ Andrea Pirlo ជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Atalanta ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធ។ ការដណ្តើមកៅអីក្របខ័ណ្ឌ Champions League និងការការពារតំណែងជើងឯក Serie A បានធ្វើឱ្យលោក Pirlo សម្លឹងមើលរដូវកាលដំបូងដែលខកចិត្តក្នុងនាមជាគ្រូបង្វឹករបស់ Juventus ប៉ុន្តែគ្រាប់បាល់ពីកីឡាករ Dejan Kulusevski និង Chiesa បានធ្វើឱ្យក្រុមរបស់គាត់ឈ្នះពានរង្វាន់អ៊ីតាលី។

(រូបភាព៖  The Guardian)

ជាមួយនឹងអ្នកគាំទ្រដែលបានចូលរួមជាលើកដំបូងនៅក្នុងប្រទេសអ៊ីតាលីចាប់តាំងពីខែមីនា។ Atalanta កំពុងសម្លឹងរកការឈ្នះពានរង្វាន់អ៊ីតាលីជាលើកទី ១ របស់ពួកគេចាប់តាំងពីឆ្នាំ ១៩៦៣។​​ ប៉ុន្តែក្រុមរបស់លោក Pirlo បានកែប្រែការលេងបន្ទាប់ពីការសម្រាកនៅតង់ទី១ ហើយ Chiesa បានរកគ្រាប់បាល់ទី ១៣ របស់គាត់នៅក្នុងការប្រកួតទាំងអស់នៅក្នុងរដូវកាលនេះនៅនាទីទី ៧៣ ។ 

កីឡាករ Duvan Zapata របស់ Atalanta បានបង្កើតឱកាសលើកដំបូងដោយប្រើកម្លាំងរបស់គាត់ដើម្បីឆ្លងកាត់ Matthijs de Ligt មុនពេលបញ្ជួនបាល់ ឲ្យ José Luis Palomino ប៉ុន្តែខ្សែការពាររូបនេះមិនអាចរកគ្រាប់បាល់បានឡើយ។

Malinovskiyដែលបានរកគ្រាប់បាល់ឈ្នះនៅក្នុងការប្រកួតលីកចុងក្រោយរវាងក្រុមទាំងពីរបានបន្តការរកគ្រាប់បាល់ឬជួយក្នុងការបង្ហាញខ្លួន ១០ លើកចុងក្រោយរបស់គេជាមួយនឹងការបញ្ចប់យ៉ាងល្អដើម្បីតាមស្មើរ។ បន្ទាប់ពីការសម្រាក ទម្រុងរបស់ Atalanta បានធ្លាក់ចុះដោយ Juventus មានឱកាសដ៏អស្ចារ្យក្នុងការនាំមុខប៉ុន្តែ Chiesa មិនអាចបញ្ចប់ទីបានពីការបញ្ចួន​បាល់យ៉ាងល្អពី Ronaldo ។

(រូបភាព៖  Juventus)

Atalantaបានព្យាយាមរកគ្រាប់បាល់ប៉ុន្តែពួកគេត្រូវបានរារាំងដោយអ្នកចាំទីពោរពេញទៅដោយបទពិសោធន៍ជើងចាស់ Gianluigi Buffon ដោយប្រហែលជាការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹប។ នៅចុងបញ្ចប់ក្រុមរបស់ Pirlo បានឈ្នះ Coppa Italia លើកទី ១៤ របស់ពួកគេ។

ប្រភព៖The Guardian   ប្រែ​សម្រួល៖ ចេស្តា

0 Shares

អត្ថបទ៖ ចេស្តា

អត្ថបទថ្មី
Copy link
Powered by Social Snap