ក្រុមហ៊ុនរថយន្ត​អគ្គិសនី​​ Tesla ប្រកាសបញ្ឈប់ការទូទាត់កាក់ឌីជីថល Bitcoin

  • 2021-05-25 03:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីថ្ងៃពុធសប្តាហ៍មុននេះ លោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ប្រកាសថាក្រុមហ៊ុន Tesla នឹងបញ្ឈប់ការទូទាត់កាក់ឌីជីថល Bitcoin សម្រាប់ការទិញរថយន្ត​អគ្គិសនី​​ពី​ក្រុមហ៊ុន Tesla ។ 

(រូបភាព៖  The New York Times)

ការផ្អាកការទូទាត់ប្រាក់ Bitcoin នេះគឺបណ្តាលមកការប្រើប្រាស់ថាមពល ជាពិសេស ឥន្ធនៈហ្វូស៊ីលសម្រាប់ការប្រតិបត្តិការ Bitcoin ។ ក្រុមហ៊ុន Tesla ដែរជាក្រុមហ៊ុនផលិតរថយន្ត​អគ្គិសនី មិនចង់មានការពាក់ពាន់ជាមួយរូបិយប័ណ្ណដែរប្រើប្រាស់ថាមពលដែលប៉ះពាល់បរិស្ថាននោះទេ ។ 

ក្នុងអំឡុងពេលមួយឆ្នាំនេះ Bitcoin បានប្រើប្រាស់អគ្គិសនីសរុបចំនួន ១១៧,៦១ TWh ដែលមានចំនួនប្រហាក់ប្រហែលនឹងចំនួនការប្រើប្រាស់អគ្គិសនីសរុបរបស់ប្រទេសហូឡង់មួយទាំងមូល ។ 

(រូបភាព៖ Artur Widak | NurPhoto | Getty Images)

កាលពីដើមឆ្នាំនេះក្រុមហ៊ុន Tesla បានចំណាយប្រាក់ជាង ១ ពាន់លានដុល្លារក្នុងការទិញកាក់ Bitcoin ។ យោងតាមការបង្ហោះក្នុង​បណ្ដាញ​សង្គម Twitter លោក Elon Musk បានបញ្ជាក់ថា ទោះបីមានការផ្អាកការទូទាត់ប្រាក់ Bitcoin នេះក៏ដោយ ក្រុមហ៊ុន Tesla នឹងមិនលក់កាក់ Bitcoin ដែរគេមានជាដាច់ខាត ។ លោកបានបន្តថា ក្រុមហ៊ុន Tesla នឹងធ្វើការស្វែងរកប្រភេទកាក់ឌីជីថលដែលប្រើប្រាស់ថាមពលតិចជាង ១% នៃតម្រូវការថាមពលរបសល់ Bitcoin ។

ប្រម៉ាណជា ២០នាទីបន្ទាប់ពីការប្រកាស់នេះ តម្លៃកាក់ Bitcoin បានធ្លាក់ចុះពីជាង ៥៤.០០០ ដុល្លារសហរដ្ឋអាមេរិក ទៅខ្ទង់ ៥២.០០០ ដុល្លារសហរដ្ឋអាមេរិក ។ 24 ម៉ោងក្រោយមក តម្លៃទីផ្សារគ្រីបតូសកលត្រូវបានធ្លាក់ចុះ 12% ។

ប្រភព៖New York Times  ប្រែ​សម្រួល៖ បុរីរម្យ

0 Shares

អត្ថបទ៖ ចេស្តា

អត្ថបទថ្មី
Copy link
Powered by Social Snap