Benzema បានត្រឡប់មកជួយក្រុមជម្រើសជាតិបារាំងវិញសំរាប់ Euros ២០២០ បន្ទាប់ពីអវត្តមាន ៦ឆ្នាំ

  • 2021-05-25 03:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid នឹងវិលត្រឡប់មកកាន់លក្រុមជម្រើសជាតិបារាំងវិញបន្ទាប់ពីបាត់មុខពីក្រុមជម្រើសជាតិជាច្រើនឆ្នាំ។ Karim Benzema បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងចំនួន ២៦ នាក់សម្រាប់ការប្រកួត Euro ២០២០ នៅរដូវក្តៅនេះដោយតារាឆ្នើមរបស់ Real Madrid ទទួលបានការកោះហៅមកវិញពីគ្រូបង្វឹក Didier Deschamps ចូលក្រុមជម្រើសជាតិជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ។

(រូបភាព៖ Goal)

Benzema គឺជាស្នូលសំខាន់សម្រាប់ក្រុមជម្រើសជាតិបារាំងចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៧ ដោយកីឡាកររូបនេះបានបាត់មុខពីក្រុមជម្រើសជាតិឆ្នាំដោយមូលហេតុតែការជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយចំនួន។

ទោះយ៉ាងណាពេលនេះរូបគេនិងចូលរួមជាមួយខ្សែប្រយុទ្ធដូចជា Kylian Mbappe និង Antoine Griezmann នៅក្នុងក្រុមជម្រើសជាតិបារាំងខណៈដែលម្ចាស់ជើងឯកពិភពលោកខណះក្រុមមួយនេះ​និងព្យាយាមបញ្ចេញសមត្ថភាពនិងទេពកោសល្យរបស់ពួកគេនៅ Euro នៅរដូវក្តៅនេះ។

(រូបភាព៖  Équipe de France de Football)

ក្រុមជម្រើសជាតិបារាំងទាំងមូលសម្រាប់​ Euros រួមមាន៖​

អ្នកចាំទី៖ Hugo Lloris, Steve Mandanda, Mike Maignan

ខ្សែការពារ៖​ Leo Dubois, Benjamin Pavard, Kurt Zouma,Jules Koundé, Raphael Varane, Clement Lenglet, Prisnel Kimpembe, Lucas Digne, Lucas Hernandez

ខ្សែបម្រើ៖​ N’Golo Kante, Paul Pogba, Adrien Rabiot, Corentin Tolisso, Moussa Sissoko

ខ្សែប្រយុទ្ធ៖ Karim Benzema, Olivier Giroud, Kylian Mbappe, Marcus Thuram, Kingsley Coman, Wissam Ben Yedder, Antoine Griezmann, Thomas Lemar, Ousmane Dembele

ប្រភព៖ Goal  ប្រែ​សម្រួល៖ ចេស្តា

0 Shares

អត្ថបទ៖ ចេស្តា

អត្ថបទថ្មី
Copy link
Powered by Social Snap