Villarreal លើកពាន Europa League​​ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេចពី Dea Gea

  • 2021-05-27 17:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Villarreal បានឈ្នះពានរង្វាន់ UEFA Europa League ដោយបាល់ប៉េណាល់ទីបន្ទាប់ពីលទ្ធផលស្មើ ១-១ ក្នុងរយៈពេល ១២០ នាទីនៅ Gdansk ប្រទេសប៉ូឡូញកាលពីដោយការស៊ុតបាល់ប៉េណាល់ទី ១១-១០ មិនគួរឱ្យជឿ។

(រូបភាព៖ UEFA Europa League)

Gerard Moreno បានជួយអោយ Villarreal នាំមុខនៅពាក់កណ្តាលម៉ោងបន្ទាប់ពីការបញ្ជួនបាល់ដោយ Dani Parejo មុនពេលដែល Edinson Cavani រកបានគ្រាប់បាល់ ១០ នាទីបន្ទាប់ពីការសម្រាបនៅតង់ទី ១ ពីការបញ្ជួនរបស់ Scott McTominay ។ ទោះបីជាយ៉ាងណាក៏ដោយវាគឺជាការប្រកួតដ៏ចម្លែកមួយដែលការស៊ុតបាល់ប៉េណាល់ទីពិតជាគួរឱ្យរំភើបជាងរយៈពេល ១២០ នាទី។

បន្ទាប់ពីការស៊ុតម្នាក់១០ រវាងក្រុមទាំងពីរហើយរីឯគ្រាប់ចុងក្រោយរបស់អ្នកចាំទី David De Gea របស់ក្រុម Man United ត្រូវបានរារាំងដែលបានប្រគល់ជ័យជម្នះដល់ Villarreal ។ ឥឡូវនេះលោក Unai Emery បានឈ្នះពាន UELចំនួន៤ ដងហើយនៅពេលនេះជាមួយក្លឹបអេស្បាញទី ២របស់គាត់ហើយលទ្ធផលនេះមានលក្ខណៈគ្រប់គ្រាន់សម្រាប់លេងពានរង្វាន់ ​UEFA Champion Leagueនៅរដូវកាលក្រោយ។

(រូបភាព៖ UEFA Europa League)

ប្រភព៖ CBS Sports  ប្រែ​សម្រួល៖ ចេស្តា

0 Shares

អត្ថបទ៖ ចេស្តា

អត្ថបទថ្មី
Copy link
Powered by Social Snap