តារាកំប្លែងដៃគូទិនហ្វី ទទួលមរណភាពហើយ

  • 2021-02-27 19:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារាសម្ដែងហុងកុងជើងចាស់ Wu Mengda ឬ Ng Man Tat បានទទួលមរណភាពហើយនៅថ្ងៃសៅរ៍ទី ២៧ កុម្ភៈ នេះ ក្នុងវ័យ៧០ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។

មិត្តភក្តិម្នាក់របស់លោកឈ្មោះ Tin Kai Man បានឱ្យដឹងថា លោក Ng Man Tat បានទទួលមរណភាពនៅម៉ោង ៥​:១៦នាទីល្ងាច នៅមន្ទីរពេទ្យ Union Hospital។

សមាជិកគ្រួសារ ដែលរួមមាន ភរិយា កូនៗ និង​សាច់ញាតិ មានវត្តមាននៅក្បែរលោករហូត ក្នុងវេលា​ដែល​លោកទទួលមរណភាព។​

“គាត់ចាកចេញទៅដោយស្ងៀមស្ងាត់។ វេជ្ជបណ្ឌិតបានឱ្យគាត់ទទួលទានថ្នាំ ដែលធ្វើឱ្យគាត់អារម្មណ៍​គាត់ល្អប្រសើ ហើយគាត់បានទទួលមរណភាពនៅពេលដេកលក់”។  លោក Tin រៀបរាប់។

ទិនហ្វ៊ី និង លោក Ng Man Tat នៅក្នុងរឿង ក្រុមបាល់ទាត់សៅលីញ នាឆ្នាំ ២០០១។​
(Photo: Apple Daily)

ក្នុងឆ្នាំ ១៩៧៣ លោក Ng Man Tat​ ចាប់ផ្តើមប្រឡូកក្នុងវិស័យភាពយន្តក្នុងវ័យ២២ឆ្នាំ ។ លោកត្រូវ​បានគេទទួលស្គាល់ថាជាតារាកំប្លែងក្នុងខ្សែភាពយន្តរបស់ទិនហ្វ៊ី (Stephen Chow) ដែលក្នុងនោះ​រួម​មានរឿង “ការប្រយុទ្ធចុងក្រោយ” រឿង “យុត្តិធម៌ជីវិត” និង រឿង “ក្រុមបាល់ទាត់សៅលីញ” ជាដើម។​

នៅឆ្នាំ ១៩៩១ លោក Ng Man Tat​ បានទទួលបានរង្វាន់ “តួរងល្អបំផុត” ពីមហោស្រពភាព​យន្ត​ទី​ក្រុង​ហុងកុង ដែលកាលនោះលោកសម្តែងក្នុងរឿង “A Moment of Romance”។​

ក្នុងអាជីពជាតារាភាពយន្ត លោក Ng Man Tat​ ទទួលបានពានរង្វាន់ និង និងជាបេក្ខជន​ទទួល​ពានរង្វាន់ ពីមហោស្រពភាពយន្តជាច្រើន ដែលក្នុងនោះរួមមាន ការប្រគល់ពានរង្វាន់​មហោ​ស្រពភាពយន្តហុងកុង និង ការប្រគល់ពានរង្វាន់សេះមាសតៃវ៉ាន់ ជាដើម៕​

ប្រភព៖ https://www.thestandard.com.hk

72 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap