វៀតណាមនាំចេញផលិតផលពីឈើក្នុងតម្លៃ $១២,៥ ពាន់លាន

  • 2020-12-24 09:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រាក់ចំណូល​ពី​ការនាំចេញ​ផលិតផល​ពី​ឈើ​របស់​វៀតណាម​នៅក្នុង​ឆ្នាំនេះ​ត្រូវ​រំពឹងថា នឹង​ឡើងដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ប្រមាណ ជិត​ ១២,៥ ​ពាន់​លាន​ដុល្លារ បើទោះបី​មាន​ផលប៉ះពាល់​ពី​ការរីករាលដាល​កូវីដ​ ១៩ ព្រម​ជាមួយ​ហានិភ័យ​ពី​ទីផ្សារ​នាំចេញ និង​ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ប្រទេស​ក្នុង​ការគ្រប់គ្រង​ភាពស្រប​ច្បាប់​នៃ​សម្ភារ​ឈើ​ដែល​នាំចូល​។

ប្រធាន​សមាគម​ផលិតផល​ឈើ និង​ព្រៃ​វៀតណាម (VIFOREST) លោក Do Xuan Lap បាន​ឱ្យ​ដឹងថា វិស័យ​ឈើ​មាន​ទំនុកចិត្ត​សម្រេច​នូវ​ទិសដៅ​ដោយ​អរគុណ​ចំពោះ​ការនាំចេញ​ខ្ពស់ ជាពិសេស​ក្នុង​ត្រីមាស​ទី​២ និង​ទី​៣ ​នេះ​។ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២០ ប្រាក់ចំណូល​នាំចេញ​ពី​វិស័យ​ឈើ​បាន​ឈានដល់​ជាង ១១ ​ពាន់​លាន​ដុល្លារ កើន ១៥,៦ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

រោងចក្រផលិតគ្រឿងសង្ហារិមមួយនៅប្រទេសវៀតណាម

រដ្ឋាភិបាល​ឱ្យដឹងថា ឧស្សាហកម្ម​ឈើ ជា​វិស័យ​ឈានមុខ​ ១ រួមចំណែក​ចំពោះ​កំណើន​នៃ​ប្រាក់ចំណូល​នាំចេញ​នៃ​ផលិតផល​ឈើ​កសិកម្ម​វៀតណាម​។

ទាក់ទិន​ហានិភ័យ​ពី​ទីផ្សារ​នាំចេញ ឧស្សាហកម្ម​ឈើ​វៀតណាម​កំពុង​នឹង​ប្រឈម​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​ក្នុងចំណោម​ប្រទេស​ធំ​ជាច្រើន​ជុំវិញ​ពិភពលោក​។

លោក​និយាយថា ឧស្សាហកម្ម​មួយ​នេះ​បាន​ប្រឈម​ពាក្យបណ្តឹង​ប្រឆាំង​ពី​អាមេរិក និង​កូរ៉េខាងត្បូង ជាពិសេស​ផលិតផល​ក្តារបន្ទះ ជាប់ទាក់ទង​ការក្លែងបន្លំ​ផ្នែក​ពាណិជ្ជកម្ម និង ការគេចពន្ធ​។

ថ្មីៗ​នេះ​តំណាង​ពាណិជ្ជកម្ម​របស់​អាមេរិក បាន​ចោទប្រកាន់​វៀតណាម​ពី​ការប្រើប្រាស់​ឈើ​ខុសច្បាប់​ក្នុង​ទីផ្សារ​ក្នុងស្រុក និង ផលិតផល​នាំចេញ​ទៅ​ក្រៅប្រទេស​។ ហានិភ័យ​ដែល​អាមេរិក​អនុវត្ត​ការ​រឹតបន្តឹង​ពាណិជ្ជកម្ម​លើ​ឈើហុប​ទាំងនេះ​អាចមាន​កម្រិត​ខ្ពស់​។

លោក Phung Gia Duc អនុប្រធាន​អង្គភាព​ដោះស្រាយ​ការពារ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​នាយកដ្ឋាន​ការពារ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​និយាយថា វៀតណាម​ប្រឈម​ពាក្យបណ្តឹង​សរុប ១៩៩ ករណី​រហូត​មក​ដល់​ពេលនេះ​។ ក្នុង​​ ៥​ ឆ្នាំ​ចុងក្រោយ​មាន​ការស៊ើបអង្កេត​ការការពារ​ពាណិជ្ជកម្ម ៩៧ ​ករណី​។ នៅក្នុង​ឆ្នាំនេះ​វៀតណាម​មាន​ករណី​ស៊ើបអង្កេត ៣៧ ​ជាប់ទាក់ទង​ការគេចពន្ធ​លើ​ផលិតផល​ក្តារបន្ទះ និង ការលក់​បង្ខូច​ថ្លៃ​៕

0 Shares

អត្ថបទ៖ ចេស្តា

អត្ថបទថ្មី
Copy link
Powered by Social Snap