ឆ្នាំ​២០២០ គ្មាន​ភាពយន្ត​ណា​អាច​រក​ចំណូល​ដល់​ខ្ទង់​ពាន់​លាន​ដុល្លារ​នោះ​ទេ!

  • 2021-03-08 16:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ភាពយន្ត​ដែល​ចាក់​បញ្ចាំង​នៅ​ឆ្នាំ​២០២០​​ហាក់​រក​ចំណូល​បាន​ស្ដួចស្ដើង​​ជា​ទី​​បំផុត ដោយ​ភាពយន្ត​ឈរ​នៅ​កំពូល​តារាង​រក​ចំណូល​បាន​ត្រឹម​តែ​ជាង ៤០០​លាន​ដុល្លារ​ប៉ុណ្ណោះ ពោល​គឺ​ខុស​ឆ្ងាយ​កាល​​ពី​ឆ្នាំ​២០១៩​ ដែល​ភាពយន្ត​លំដាប់ៗ​សុទ្ធ​តែ​រក​បាន​ខ្ទង់​ដល់​ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បង្ហោះ​នៅ​លើ​វិបសាយ boxofficemojo។

ភាពយន្ត​កំពូលៗ​សម្រាប់​ឆ្នាំ​២០២០​កន្លង​ទៅ មាន​ដូចជា៖

១. “The Eight Hundred” រក​ចំណូល​បាន​ជាង ៤៦១​លាន​ដុល្លារ

២. “Bad Boys for Life” រក​ចំណូល​បាន​ជាង ៤២៦​លាន​ដុល្លារ

៣. “My People, My Homeland” រក​ចំណូល​បាន​ជាង ៤២២​លាន​ដុល្លារ

៤. “Damon Slayer the Movie: Mugen Train” រក​ចំណូល​បាន​ជាង ៣៧០​លាន​ដុល្លារ

៥. “Tenet” រក​ចំណូល​បាន​ជាង ៣៦៣​លាន​ដុល្លារ

៦. “Sonic the Hedgehog” រក​ចំណូល​បាន​ជាង ៣១៩​លាន​ដុល្លារ

៧. “Dolittle” រក​ចំណូល​បាន​ជាង ២៤៥​លាន​ដុល្លារ

៨. “Legend of Deification” រក​ចំណូល​បាន​ជាង ២៤០​លាន​ដុល្លារ

៩. “A Little Red Flower” រក​ចំណូល​បាន​ជាង ២១៦​លាន​ដុល្លារ

១០. “Birds of Prey” រក​ចំណូល​បាន​ជាង ២០១​លាន​ដុល្លារ

ប្រភព៖ Boxofficemojo

1 Share

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap