តារាចម្រៀង ណុប បាយ៉ារិទ្ធ មានវិជ្ជមានកូវីដ ១៩

  • 2021-03-09 14:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារាចម្រៀង​ហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបានរកឃើញ​ថាមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២១នេះ។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់លោក​នៅរសៀលនេះ។

លោកសរសេរថា៖​​​ “មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩។ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។ អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន។ ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យឱ្យបាន។ ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយ ចង់ទទួលឡើយ។  មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ”។

ទាក់ទងនឹងរឿងនេះដែរ ពិធីការិនីទូរទស្សន៍ហង្សមាស អ្នកនាង កែវ ចាន់និមល និងក្រុមគ្រួសារ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ ១៩ ដោយឆ្លងពីលោក អ៊ិន ទីតូ ដែលបានដឹកនាំសិល្បករថតស្ប៉ត់ពាណិជ្ជកម្មទាក់ទងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។

ចំណែកអ្នកដែលពាក់ព័ន្ធជាមួយពិធីការិនីរូបនេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយតន្ត្រីប្រចាំសប្តាហ៍នានា​ រួមទាំងការប្រដាល់របស់ស្ថានីយទូរទស្សន៍ហង្សមាស ត្រូវផ្អាករយៈពេល ១៤ថ្ងៃផងដែរ៕

3 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap