Juventus ធ្លាក់ចេញពី UCL វគ្គ ១៦ក្រុមចុងក្រោយ

  • 2021-03-10 09:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជើងខ្លាំងអ៊ីតាលី Juventus បានធ្លាក់ចេញ​ពីការប្រកួត​បាល់ទាត់ Champions League វគ្គ ១៦ក្រុម​ចុងក្រោយ​ហើយ កាលពី​យប់មិញនេះ ក្រោយ​សរុបលទ្ធផលទាំង ២ប្រកួត Juventus បានត្រឹមស្មើគ្នា ៤-៤ ជាមួយក្លឹប FC Porto ខណៈ FC Port មានគ្រាប់បាល់ស៊ុតក្រៅទឹកដី​ច្រើនជាង។

រូបភាព៖ ហ្វេសប៊ុកក្លឹប FC Porto

ការប្រកួត​យប់មិញនេះ Juventus បាន​យកឈ្នះ FC Porto ដោយលទ្ធផល ៣-២ នៅក្នុងទឹកដី​របស់ខ្លួន។ ៣គ្រាប់​របស់ Juventus ធ្វើបាន​ដោយ​កីឡាករ Federico Chiesa នៅនាទី៤៩ និង ៦៣ និងកីឡាករ Adrien Rabiot នៅនាទី១១៧។ ចំណែក ២គ្រាប់​របស់ FC Porto ធ្វើបាន​ដោយ​កីឡាករ Sergio Oliveira នៅនាទី១៩ (ប៉េណាំងទី) និងនៅ​នាទី១១៥។

គួរបញ្ជាក់ថា ការប្រកួត​យប់មិញ​នេះ កីឡាករ Mehdi Taremi របស់ FC Porto បាន​ទទួល​កាត​ក្រហម​តាំងពី​នាទី៥៤ ខណៈ​ការប្រកួត​បាន​បន្ថែម​ម៉ោង ១៥​នាទី ២ដង ក្រោយចប់ ៩០​នាទី៕

1 Share

អត្ថបទ៖ បុរីរម្យ

Copy link
Powered by Social Snap