តារាចម្រៀងហង្សមាសម្នាក់ទៀតមានវិជ្ជមានកូវីដ-១៩

  • 2021-03-10 12:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កញ្ញា វី ឌីណែត តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសបានឱ្យដឹងថា នាងមានវិជ្ជមានកូវីដ-១៩  នៅព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០២១នេះ។ នេះបើតាមសំណេរនៅលើហ្វេស​ប៊ុករបស់នាង។​

នាងសរសេរបន្តថា៖ “អ៊ីចឹងនាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងឡាយណាដែលបានប៉ះពាល់នាងខ្ញុំសូមមេត្តាទៅធ្វើតេស្តរកមេរោគកូវីដទាំងអស់គ្នា។ សូមអធ្យាស្រ័យផងបងប្អូន។”

កាលពីម្សិលមិញ តារាចម្រៀងស្រីម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀង I Am A Singer Cambodia រដូវកាល ទី២រូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្ត បន្ទាប់ពីនាង និងមានតារាចម្រៀង របស់ក្រុមហ៊ុនហង្សមាសមួយចំនួនទៀត បានពាក់ព័ន្ធជាមួយនឹង តារាចម្រៀងលោកណុប ប៉ាយារិទ្ធ និង អ្នកនាងកែវ ចន្ទនិមល ពិធីការិនីហង្សមាសដែលមានវិជ្ជមានវីរុសកូវីដ-១៩  ដែរ៕  

7 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap