តារាចម្រៀងសុគន្ធនិសាក៏មានវិជ្ជមានកូវីដ-១៩ដែរ

  • 2021-03-10 13:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារាចម្រៀងសុគន្ធនិសា បានឱ្យដឹងថានាងក៏មានវិជ្ជមានកូវីដ-១៩ដែរ បន្ទាប់ពីទទួលលទ្ធផល​ពី​ក្រុមគ្រូពេទ្យ កាលពីព្រឹកមិញ។ នេះបើតាមសំណេរនៅលើហ្វេស​ប៊ុករបស់នាវេលាថ្ងៃត្រង់ ថ្ងៃទី១០​ ខែមីនា ឆ្នាំ២០២១ នេះ។

តារាចម្រៀងរូបនេះបានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកផ្ទះទាំង៧​នាក់របស់នាង ដែលបានធ្វើតេស្តដោយ​ក្រុមគ្រូពេទ្យ មានតែនាងម្នាក់តែប៉ុណ្ណោះដែលមានវិជ្ជមានកូវីដ-១៩ ។ ​ អ្នកផ្ទះឯទៀត​របស់​នាង មិនមានវិជ្ជមានកូវីដ-១៩ឡើយ។

សុគន្ធនិសា​បន្តថា៖ “អ៊ីចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីសុវត្តិភាព​ ខ្លួនឯង​និងក្រុមគ្រួសារ។​ សូមជូនពរឱ្យបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ”៕​

7 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap