PSG ទម្លាក់ Barcelona នៅ UCL វគ្គ ១៦ក្រុមចុងក្រោយ

  • 2021-03-11 06:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្លឹប Paris Saint-Germain របស់បារាំង បានទម្លាក់ក្លឹប Barcelona នៅក្នុងក្រុបខណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយហើយ កាលពីយប់មិញ បន្ទាប់ពីបញ្ចប់ទាំង ២​​ប្រកួត PSG ស៊ុតបាន ៥គ្រាប់ ខណៈ Barcelona ស៊ុតបានត្រឹមតែ ២គ្រាប់ប៉ុណ្ណោះ។

Keylor Navas អ្នកចាំទីរបស់ Paris Saint-Germain អបអរសារទរជាមួយអ្នកការពារ ក្រោយសង្គ្រោះបាល់ប៉េណាល់ទី កាលពីយប់មិញ (រូបភាព៖ ហ្វេសប៊ុក Paris Saint-Germain)

ការប្រកួតយប់មិញនេះ Paris បានស្មើគ្នាជាមួយនឹង Barcelona ដោយលទ្ធផល ១-១។ មួយគ្រាប់របស់ Paris ធ្វើបានដោយការស៊ុតបាល់ប៉េណាំងទីរបស់ Kylian Mbappe​ នៅនាទី៣១ ខណៈមួយគ្រាប់​របស់ Barcelona ធ្វើបាន​ដោយខ្សែប្រយុទ្ធ Lionel Messi។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតជើងទី១ នៅទឹកដីរបស់ Barcelona កាលពី​ខែកុម្ភៈ កន្លងទៅ Paris បាន​ឈ្នះ Barcelona ដោយលទ្ធផល ៤-១៕

1 Share

អត្ថបទ៖ បុរីរម្យ

Copy link
Powered by Social Snap