រោងចក្រ ៣នឹងត្រូវបង្កើតឡើង ដោយមានទុនជាង ១៣លានដុល្លា

  • 2020-12-18 15:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​យល់ព្រម និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ​តាម​សំណើ​សុំ​វិនិយោគរបស់ក្រុមហ៊ុន ដូចខាងក្រោម៖

១- “LAK SUN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៧កន្លែង។

២- “SINOKH PERFECT GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៥៣៣កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារៈតុបតែងលម្អធ្វើអំពីឈើ របស់ក្រុមហ៊ុន DONGNAN (CAMBODIA) WOOD CO., LTD គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។

0 Shares

អត្ថបទ៖ ចេស្តា

អត្ថបទថ្មី
Copy link
Powered by Social Snap