Ronaldo ស៊ុតហែតទ្រីក ជួយឱ្យ Juventus ឈ្នះម្ចាស់ផ្ទះ Cagliari ៣-១

  • 2021-03-15 07:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្សែប្រយុទ្ធ Cristiano Ronaldo កាលពីយប់មិញនេះ បានស៊ុបញ្ចូលទី ៣គ្រាប់ ជួយឱ្យក្លឹបសេះបង្កង់ Juventus ឈ្នះម្ចាស់ផ្ទះ Cagliari ៣-១ ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ SERIE A។

បីគ្រាប់របស់ Ronaldo ធ្វើបាននៅនាទីទី១០ នាទីទី២៥ (បាល់ប៉េណាំងទី) និងនាទីទី៣២ ខណៈមួយគ្រាប់របស់ម្ចាស់ផ្ទះ ធ្វើបានដោយកីឡាករ Giovanni Simeone នៅនាទីទី៦១។

គួរបញ្ចាក់ថា បច្ចុប្បន្ន Juventus កំពុងឈរនៅលេខ៣ ក្នុងតារាង មាន ៥៥ពិន្ទុ ក្រោយឆ្លងកាត់ ២៦ប្រកួត ខណៈក្រុម Inter Milan កំពុងឈរកំពូលតារាង មាន ៦៥ពិន្ទ ក្រោយឆ្លងកាត់ ២៧ប្រកួត៕

5 Shares

អត្ថបទ៖ បុរីរម្យ

Copy link
Powered by Social Snap