សេដ្ឋកិច្ច​អាស៊ី​ងើប​មុខ​មិន​ទាន់​រួច បើ​នៅ​តែ​មាន​ការ​ផ្អាក​ប្រើ​វ៉ាក់សាំង​១​ប្រភេទ​នេះ!

  • 2021-03-17 11:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​​អាស៊ី​នឹង​អាច​​​មាន​​ភាព​យឺតយ៉ាវ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​ចាប់​ផ្ដើម​ផ្អាក​ការ​​ចាក់​វ៉ាក់សាំងAstraZeneca។ នេះ​បើ​យោង​តាម​ការ​ព្រមាន​របស់​ប្រធាន​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន Moody’s Analytics។

ការ​ថ្លែង​ខាង​លើ​របស់​លោក Steve Cochrane បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​​ពាក់ព័ន្ធ​នឹង​ករណី​ឈាម​កក ក្រោយ​​ទទួល​វ៉ាក់សាំង AstraZeneca ដែល​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​អឺរ៉ុប។ លោក Cochrane បាន​រៀបរាប់​ថា បញ្ហា​ជុំវិញ​រឿង​វ៉ាក់សាំង AstraZeneca អាច​ប៉ះពាល់​ដល់​​ពាណិជ្ជកម្ម​ពិភពលោក​ទាំង​មូល ហើយ​វា​ក៏​ជា​ដំណឹង​អាក្រក់​សម្រាប់​អាស៊ី ខណៈ​ដែល​ប្រព័ន្ធ​សេដ្ឋកិច្ច​ជា​ច្រើន​ពឹង​ផ្អែក​លើ​សកម្មភាព​ពាណិជ្ជកម្ម​នេះ​ឯង។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​រឿង​ឈាម​កក​ អង្គការ​សុខភាព​ពិភពលោក WHO បាន​បញ្ជាក់​ថា ករណី​​នេះ​​​​ពុំ​​ជាប់​ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​ឡើយ។ មួយ​វិញ​​ទៀត WHO កំពុង​តែ​បើក​ការ​ស៊ើប​អង្កេត​ពី​​បញ្ហា​នេះ​ហើយ៕

ប្រភព៖ CNBC

2 Shares

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap